Connect with us

ព័ត៌មានជាតិ

ដាំបាយដោតទុកចោលបណ្ដាលអោយឆ្លងចរន្តអគ្គិសនីឆេះផ្ទះ០១ខ្នងទាំងស្រុង

( បាត់ដំបង ) អគ្គីភ័យបានលេបត្របាក់ផ្ទះ០១ខ្នងទាំងស្រុងនៅវេលាម៉ោង ០៩និង០០នាទី ថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៣ នៅចំណុចក្រុមទី៤ ភូមិអង្រ្គង ឃុំជ្រៃ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ខណៈដែលម្ចាស់ផ្ទះដោយភ្លើងដាំបាយទុកចោល។

ផ្ទះដែលត្រូវអគ្គីភ័យឆាបឆេះខាងលើមានទំហំ ៤ម៉ែត្រx៦ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងសង្កសី ដែលមានម្ចាស់ឈ្មោះ រ័ត្ន ណក់ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលេី(ឆេះអស់ទាំងស្រុង) រួមជាមួយសម្ភារខូចខាតរួមមាន៖ /-ឆេះលុយដុល្លារចំនួន ៣០០ដុល្លា /-ឆេះលុយបាតចំនួន ២៥.០០០បាត /-ឆេះលុយខ្មែរចំនួន ១.៥០០.០០០រៀល /-ឆេះទូរស័ព្ទ ០២គ្រឿ /,ប៉ុស្តិ៍ផ្សារដែកចំនួន០១ /,ម៉ូទរ័កាត់ចំនួន០១ /,ប្រេងម៉ាស៊ុត០២កាដុង /, អង្ករចំនួន១០០គីឡូក្រាម, /គ្រែចំនួន០៤ និងសម្ភារៈប្រើប្រាស់មួយចំនួនទៀតផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះដែរ សមត្ថកិច្ចមិនបានចេញរថយន្តពន្លត់អគ្គីភ័យទេ ដោយសារ ទទួលដំណឹងយឺតពេល ហើយ មូលហេតុដោយម្ចាស់ផ្ទះមានការធ្វេសប្រហែស(ដាំបាយឆ្នាំងខ្សែភ្លើងដោតទុកចោលក៏បណ្ដាលអោយឆ្លងចរន្តអគ្គិសនីឆេះឡើងតែម្តង)។