Connect with us

ព័ត៌មានជាតិ

នគរបាលក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធអំពើលួច

បាត់ដំបង ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង បានចុះធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធទៅនឹងអំពើលួច ពីរករណីផ្សេងគ្នា ។

កិច្ចប្រតិបត្តិការខាងលើនេះ ធ្វើឡើងនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ ដែលករណីទី១ ពាក់ព័ន្ធអំពើលួច(កាត់ខ្សែភ្លើង) ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ដា ណារ៉ុង ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ដោយដកហូតបានសម្ភារៈដូចជា ៖ ខ្សែភ្លេីងស្រោមពណ៍លឿងមួយចំនួន និងសម្ភារៈផ្ទះបាយមួយចំនួន ។ ករណីទី២ ពាក់ព័ន្ធអំពើលួច(ខ្ទឹមសរ) ដោយ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ទិត្យ សែម ភេទប្រុស អាយុ៤៣ឆ្នាំ មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ បច្ចុប្បន្នត្រូវបានកម្លាំងផ្នែកជំនាញ កំពុងតែកសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕