Connect with us

ព័ត៌មានជាតិ

រយៈពេល០៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរណ៍សរុបជាង ២០ម៉ឺននាក់

(បាត់ដំបង )៖ភ្ញៀវ ទេសចរ ដែលមកកម្សាន្តលេង នៅតាមរមណីដ្ឋាននិងបណ្តា គោលដៅ ទេសចរណ៍ សំខាន់ៗក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរគិតត្រឹមរយះពេលបីថ្ងៃគឺថ្ងៃទី១៣-១៤-១៥ ខែតុលា ឆ្នាំ២០២៣នេះសំរាប់ខេត្តបាត់ដំបងទទួលបានភ្ញៀវសរុបចំនួន(២១២.៧៨៦នាក់)នេះបើយោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ ខេត្ត ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា ៖ ចំនួន ភ្ញៀវទេសចរណ៍ទាំង(២១២.៧៨៦នាក់) ក្នុងនោះមាន៖ ថ្ងៃទី១ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ចំនួនភ្ញៀវទេសចរសរុបចំនួន ៥៩,៣៥៩នាក់ ថយចុះ ២៧.៤៩% បើប្រៀបធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២២ មានចំនួន ៨១,៨៦៨នាក់ ដែលក្នុងនោះចំនួន
-ភ្ញៀវទេសចរជាតិមាន ៥៩,២០៨ នាក់ ថយចុះ ២៧.៥៨% បើធៀបនិងរយះពេលដូចគ្នាឆ្នាំ២០២២មានចំនួន ៨១,៧៥៧ នាក់
-ភ្ញៀវទេសចរអន្តរជាតិមានចំនួន ១៥១នាក់ កើនឡើង ៣៦.០៤ % បើធៀបនិងឆ្នាំ២០២២ មានចំនួន ១១១នាក់ ។

ថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរសរុបចំនួន ៧២,៣៦៨នាក់ កើនឡើង ១៣.៤៣% បើប្រៀបធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២២ មានចំនួន ៦៣,៧៩៨នាក់ ដែលក្នុងនោះចំនួន
-ភ្ញៀវទេសចរជាតិមាន ៧២,២១១ នាក់ កើនឡើង ១៣.៣២% បើធៀបនិងរយះពេលដូចគ្នាឆ្នាំ២០២២មានចំនួន ៦៣,៧២៣ នាក់
-ភ្ញៀវទេសចរអន្តរជាតិមានចំនួន ១៥៧នាក់ កើនឡើង ១០៩.៣៣ % បើធៀបនិងឆ្នាំ២០២២ មានចំនួន ៧៥នាក់ ។

ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរសរុបចំនួន ៨១,០៥៩នាក់ កើនឡើង ២៥.៧៦% បើប្រៀបធៀបនិងរយៈពេលដូចគ្នាឆ្នាំ២០២២ មានចំនួន ៦៤,៤៥៥នាក់ ដែលក្នុងនោះចំនួន
-ភ្ញៀវទេសចរជាតិមាន ៨០,៩១០នាក់ កើនឡើង ២៥.៨៦% បើធៀបនិងរយះពេលដូចគ្នាឆ្នាំ២០២២មានចំនួន ៦៤,២៨៤ នាក់
-ភ្ញៀវទេសចរអន្តរជាតិមានចំនួន ១៤៩នាក់ ថយចុះ ១២.៨៧ % បើធៀបនិងឆ្នាំ២០២២ មានចំនួន ១៧១នាក់ ។