Connect with us

ព័ត៌មានជាតិ

អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរថ្មី ចាប់ផ្តើមបើកដំណើរការទទួល ជើងហោះហើរជាផ្លូវការហើយ

សៀមរាប ៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលទើបស្ថាបនារួចស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ចម្ងាយពី ប្រាសាទអង្គរវត្ត៤០គីឡូម៉ែត្រ និង ៥១គីឡូម៉ែត្រ ពីក្រុងសៀមរាប បានចាប់ផ្តើមបើក ដំណើរការ ទទួលជើងហោះហើរ លើកដំបូងជាផ្លូវការហើយ ដោយយន្តហោះដែលំចុះចតដំបូង គឺរបស់ ក្រុមហ៊ុនបាងកក អ៊ែរវ និងមានការ ចុះពីបណ្តាយន្តហោះផ្សេងៗ ជាបន្តបន្ទាប់ទៀត ។

ការបើកដំណើរការនេះ រៀបចំពិធីបើកទទួលជើងហោះហើរផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ។

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា «ក្នុងថ្ងៃជា ប្រវត្តិសាស្រ្តនេះ ក្នុងនាមសម្ដេចធិបតី នាយករដ្ឋមន្រ្តី ខ្ញុំសូមជូនពរឱ្យមិត្តភាព នៃប្រទេសយើងទាំងពីរ (កម្ពុជា-ចិន) កាន់តែរឹងមាំខ្លាំងក្លា និងស្ថិតស្ថេរ ជាដរាប» ។

ឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត បានគូសបញ្ជាក់ថា អាកាសយាន់ដ្ឋាន អន្តរជាតិនេះ ត្រូវបានសាងសង់ជា ប្រភេទខ្នាតធំកម្រិត 4E ក្នុង ដំណាក់កាលដំបូង និងគ្រោងអភិវឌ្ឍ ទៅជាកម្រិត 4F ក្នុងដំណាក់កាលទី២ ដែលត្រូវបានសាង់សង់លើផ្ទៃដីសរុប ៧,០០.០៦ ហិកតា និងបម្រងដីប្រមាណ ១,000ហិកតា សម្រាប់ កសាងតំបន់សេដ្ឋកិច្ចពិសេសឬ តំបន់ឧស្សាហកម្មរណប ឲ្យ អាកាសយានដ្ឋានអន្តរជាតិថ្មី ដែល ហៅថា «ទីក្រុងអាកាសយានដ្ឋាន (Airport city)» នាពេលខាងមុខ។

ពីធីសម្ពោធជាផ្លូវការ អាកាសយាន្ត ដ្ឋានអន្តរជាតិថ្មីនេះ នឹងត្រូវធ្វើឡើង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្រោម អធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំចិន ៕