Connect with us

ព័ត៌មានជាតិ

បើកបរក្នុងល្បឿនលឿនគេចជង្ហុកធ្លាក់ចូលប្រឡាយទឹកស្អុយ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស

(បាត់ដំបង)! ម៉ូតូហុកឡដឹកទំនិញមួយគ្រឿងតៃកុងបើកបរក្នុងល្បឿនលឿន គេចជង្ហុកខ្វះការប្រុងប្រយ័ត្នបានរ៉េចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយតែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយខ្លួនឯងនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ៤និង៣០នាទី ថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវស្រែ ១០០០ ស្ថិតក្នុងភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុង/ខេត្តបាត់ដំបង។

ប្រភពពីកន្លែងកើតហេតុខាងលើបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូកង់បី(ហុកឡ)ប្រភេទដឹកទំនិញ ពណ៌ខៀវលាយសមួយគ្រឿងបើកបរដោយយុវជនម្នាក់ក្នុងល្បឿនយ៉ាងលឿនទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានគេចជង្ហុកក៏បណ្តាលអោយរ៉េចង្កូតធ្លាក់ចូលប្រឡាយទឹកស្អុយ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្រោយពេលកើតហេតុម្ចាស់ម៉ូតូកង់បី(ហុកឡ)បានទំនាក់ទំនងយកត្រាក់ទ័រមកអូសឡើងដើម្បីយកទៅធ្វើការជួសជុលដោយខ្លួនឯង។