Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចនគរបាលស្រុកបាណន់ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបង ៖កាលពីល្ងាចថ្ងៃ១៦ ខែតុលា ឆ្នាំ២០២៣ វេ​លាម៉ោង១៤ និង៣០នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង​ការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការ​ងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់បានដឹកនាំ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយ កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកចុះប្រតិបត្តិការបង្ក្រាបករ​ណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន​០១​ករណីក្នុងបទល្មើសជាក់ស្តែង នៅចំណុចភូមិចង្ហូស្វាយ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលលទ្ធផល គឺបានឃាត់ខ្លួនជនសង្ស័យបានចំនួន​០២នាក់ ឈ្មោះ ទៀង វិទូ ភេទប្រុស អាយុ ២៦ឆ្នាំ និងឈ្មោះ ធៀង ឧថៃ ភេទប្រុស អាយុ២៣ឆ្នាំ ទាំង​០២នាក់មានទីលំនៅភូមិចង្ហូស្វាយ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង។ ដែលវត្តុតាងចាប់យកបានរួមមាន៖ ម្សៅក្រាមពណ៌ស ថ្លាសង្ស័យជាសារធាតុញៀនចំនួន០៤ថង់, សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ម៉ូតូ ០១គ្រឿង ម៉ាកHONDA ឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ2015 ពាក់ផ្លាកលេខភ្នំពេញ 1BP-3681, ទូរស័ព្ទដៃចំនួន០២គ្រឿង(ចាស់) ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននគរបាលស្រុករៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុ​វត្ត តាមនីតិវិធី ច្បាប់ហើយ៕