Connect with us

ព័ត៌មានជាតិ

នគរបាលប៉ុស្តិ៍រដ្ឋបាលសន្ទ្រៃ ឃាត់គោយន្តកន្រ្តៃដឹកឈើ ៦គ្រឿង ប្រគល់ជូនសង្កាត់រដ្ឋបាលព្រៃឈើ ស្រុកភ្នំក្រវាញ

ពោធិ៍សាត់ ៖ នគរបាលប៉ុស្តិ៍រដ្ឋបាលសន្ទ្រៃ នៃអធិការនគរបាលស្រុកភ្នំក្រវាញ បានធ្វើការស្ទាក់ឃាត់ គោយន្តកន្ត្រៃដឹកឈើ ចំនួន៦គ្រឿង ប្រគល់ឲ្យ សង្កាត់រដ្ឋបាលព្រៃឈើ ស្រុកភ្នំក្រវាញ អនុវត្តតាមផ្លូវច្បាប់ ។

ការប្រគល់ទទួលនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ បន្ទាប់មកនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ សង្កាត់រដ្ឋបាលព្រៃឈើស្រុកភ្នំក្រវាញ បានអញ្ជើញម្ចាស់គោយន្តកន្ត្រៃទាំង ៦មកផ្តិតមេដៃ ទទួលស្គាល់វត្ថុតាង ។

យោងតាមកំណត់ហេតុ ស្តីពី ការទទួលស្គាល់វត្ថុតាង របស់សង្កាត់រដ្ឋបាលព្រៃឈើស្រុកភ្នំក្រវាញ បានឲ្យដឹងថា គោយន្តដឹកឈើទាំង៦គ្រឿងខាងលើ បានដឹកឈើ សរុបមានចំនួន ៣,៩៦៧៨ម៉ែត្រគូប មានប្រភេទឈើ ដូចជា ៖ ប្រភេទឈើ សុក្រំ ចំនួន 0,480ម៉ែត្រគូប, ប្រភេទឈើ ពពេល ចំនួន ២,២៩៥ម៉ែត្រគូប, ប្រភេទឈើផ្អៀក ចំនួន០,៣៨២ម៉ែត្រគូប, ប្រភេទឈើត្បែង ចំនួន០,៨១០ម៉ែត្រគូប ៕