Connect with us

ព័ត៌មានជាតិ

អាវុធហត្ថក្រុងបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពីបទជួញដូរសារធាតុញៀ..ន ០២ ករណីផ្សេងគ្នា

(បាត់ដំបង)! កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបង ដែលដឹកនាំដោយលោក វរសេនីយ៍ត្រី សំ វិឡុង ជាមេបញ្ជាការ បានចុះធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀនពីរករណីផ្សេងគ្នា។

លោកវរសេនីយ៍ត្រី សំ វិឡុង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាត់ដំបងបានបញ្ជាក់ថា កិច្ចប្រតិបត្តិការខាងលើនេះករណីទី០១ធ្វើឡើងនៅវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅចំណុចក្រុមទី១០ ភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់! ទី១.ឈ្មោះ អួន សីហា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង /ទី២.ឈ្មោះ លេង ចាស់ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិព្រៃកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ជាមួយវត្ថុតាងដកហូតរួមមាន! គ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់ ទម្ងន់ ១,០៤ ក្រាម /ម៉ូតូ ០២ គ្រឿង /ទូរស័ព្ទដៃ ចំនួន០២គ្រឿង /ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០១គ្រឿង និងថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន ។

ករណីទី០២ធ្វើឡើងនៅវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី២៣ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រិន សារី ហៅ ឈួយ ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រែកស្នោរ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាមួយវត្ថុតាងដកហូតរួមមាន! /គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ ទម្ងន់ ០,៧៧ក្រាម /ម៉ូតូ ០១គ្រឿង /និងបំពង់ជក់គ្រឿងញៀន ចំនួន ០១ ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យរួមនឹងវត្ថុតាង ខាងលើ បច្ចុប្បន្នត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី ។