Connect with us

ព័ត៌មានជាតិ

រថយន្តTOYUTAបោះពួយលឿនជ្រុលទៅបុ..កម៉ូតូពីរគ្រឿងនិងកង់មួយគ្រឿងបណ្តាលអោយមនុស្សបីនាក់រងរបួ..សធ្ងន់ស្រាល

(បាត់ដំបង)៖ យ៉ាងហោចណាស់មនុស្សចំនួន០៣នាក់បានរងរបួសធ្ងន់ស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមួយគ្រឿងបានបោះពួយលឿនរ៉េចង្កូតជ្រុលទៅបុកម៉ូតូ០២គ្រឿង និងកង់០១គ្រឿងនៅវេលាម៉ោង៧និង២០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

ប្រភពពីអ្នកឃេីញហេតុការណ៍បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកTOYOTA VIGO ពណ៌ទឹកប្រាក់មួយគ្រឿងពាក់ផ្លាកលេខបាត់ដំបង 2C -8993 បេីកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿនទិសដៅពីលិចទៅកេីត លុះមកដល់ចំណុចកេីតហេតុក៏បានឡេីងវ៉ារថយន្តមួយគ្រឿងផ្សេងទៀតដែលនៅពីមុខ ហេីយក៏មានម៉ូតូមួយគ្រឿងម៉ាក(វ៉េវ)ឌុបគ្នាពីរនាក់បត់ឆ្វេងក៏ត្រូវរថយន្តបុកអូសជាង៤០ម៉ែត្រនិងបែកកង់មុខខាងស្តាំ ក៏រ៉េចង្កូតទៅបុកកូនកង់ និងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមពណ៌ខ្មៅពាក់ផ្លាកលេខបាត់ដំបង1G -6351ដែលចតចោលនៅចិញ្ចេីមផ្លូវបណ្តាលខូចខាត ចំណែកមនុស្សរងរបួសធ្ងន់ស្រាល០៣នាក់ផងដែរ។

ក្រោយពេលកេីតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ចំណែកមធ្យោបាយទាំងអស់ត្រូវបាននគរបាលជំនាញចុះមកធ្វេីការវ៉ាស់វែងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តដេីម្បីដោះស្រាយតាមនិតិវិធីច្បាប់៕