Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ចុះត្រួតពិនិត្យការងារសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីបញ្ជាការកងពល

បន្ទាយមានជ័យ ៖ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានចុះត្រួតពិនិត្យការងារសាងសង់ សារមន្ទីរប្រវត្តិសាស្រ្តយោធា សំណង់ឧបសគ្គ សម្រាប់ហ្វឹកហាត់កីឡាយោធា ដើម្បីធានានូវកាយសម្បទា យោធិន បានរឹងមាំ ក្នុងតួនាទីភារកិច្ច ការពារបូរណភាពទឹកដី ជូនជាតិមាតុភូមិនិប្រជាជន។

ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ  បានឲ្យដឹងថា សេចក្តីត្រូវការចាំបាច់ មួយចំនួន ដើម្បីបំពេញតម្រូវការចាំបាច់ ស្របតាមបរិការណ៍ នៃការវិវត្តន៍សង្គម បច្ចុប្បន្ន ស្របតាមកំណែទម្រង់ យុទ្ធសាស្រ្តបញ្ចកោណ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបានចក្ខុវិស័យ នាពេលអនាគត ។

ឧត្តមសេនីយ៍ត្រី ក៏សូមគោរពថ្លែងអំណរគុណ សម្តេចមហាបវរធិបតី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សប្បុរសជនទាំងអស់ដែលតែងតែ ជួយឧបត្ថម្ភគាំទ្រ ក្នុងការកសាងហេដ្ឋរចនាសម្ព័ន្ធ ពង្រឹងប្រៀបការពារជាតិ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សមរភូមិក្រោយ គាំទ្រសមរភូមិមុខ រួមគ្នាដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន ៕

ដោយ ៖ ម៉ៅ