Connect with us

ព័ត៌មានជាតិ

បាស់កង់៣ ដឹករ៉ែមាស កៀបមនុស្សស្លាប់ម្នាក់ និងរូងថ្មនៅការដ្ឋានរ៉ែមាស ក្រុមហ៊នភូយ៉ាង ស្រុកភ្នំព្រឹក

បាត់ដំបង ៖ ស្លាប់កម្មករដឹកជញ្ជូនរ៉ែមាសម្នាក់ តាមម៉ូតូកងបី បន្ទាប់ពីបាស់កង់៣ ដឹករ៉ែមាស កៀបនិងរូងថ្ម នៅរណ្តៅរ៉ែមាស កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅចំណុភ្នំ០៥  នៃការដ្ឋានរ៉ែមាសរបស់ក្រុមហ៊ន ភូយ៉ាង ស្ថិតនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

តាមរបាយការណ៍របស់សមត្ថកិច្ច ដែលអ្នកព័ត៌មានយើងទទួលបាន គឺ ករណីនៃការស្លាប់នេះបកើតឡើងលើជនរងគ្រោះឈ្មោះ សៀក  ម៉េង ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយមូលហេតុ នៃការស្លាប់ គឺជនរងគ្រោះជាអ្នកបើកកង់៣ ខ្លួនឯង ដឹករ៉ែមាស យកចាក់នៅខាងក្រៅ នៅពេលបើកមក ក៏បាស់កង់៣ បណ្តាលអោយគៀបនឹងថ្ម នៃរូងរណ្តៅរ៉ែ បណ្តាលស្លាប់ពេលបងប្អូនជនរងគ្រោះ បានដឹកយកទៅមន្ទីពេទ្យ ពេទ្យ ក៏ប្រាប់ថា( ស្លាប់) ហើយ ហើយបានយកមកធ្វើបុណ្យតាមប្រពៃណី ។

ទាក់ទងនឹងការស្លាប់របស់ជនរងគ្រោះនេះ អ្នកសារព័ត៌មានយើង មិនអាចទាក់ទង់ក្រុមហ៊ុន ភូយ៉ាង ដែលជាក្រុមហ៊ុនរុករករ៉ែ បានទេ ថាតើក្រុមហ៊ុនមានការដោះស្រាយ ឬឧបត្ថម្ភអ្វីខ្លះ ដល់ក្រុមគ្រួសារសព ។ និងម្យ៉ាងទៀតចំពោះការរុករករ៉ែមាស ពីសំណាក់ក្រុមហ៊ុននេះ មានច្បាប់និងការត្រួកពិនិត្យបច្ចេកទេស ពីអាជ្ញាធរ ឬសមត្ថកិច្ចជំនាញកំរិតណា ៕