Connect with us

ព័ត៌មានជាតិ

អាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ខ្លួនជនជាតិថៃម្នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

បន្ទាយមានជ័យ ៖ ជនសង្ស័យ ជាជនជាតិថៃម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន និងបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ពាក់ព័ន្ធ បទល្មើស គ្រឿងញៀន ។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​បបានឱ្យដឹងថា​ ជនសង្ស័យឈ្មោះ ប៉ាក់ទីផាន វ៉ាឡាមីត (PATIAN WARAMIT) ហៅ អូម ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិថៃ មុខរបរបុគ្គលិកអនឡាញ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្តុំបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកបន្តថា ជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង០០ និង៣០នាទី ឈានចូលថ្ងៃទី២២​ ខែតុលា​ ឆ្នាំ២០២៣​ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាមួយ គ្រឿងញៀនប្រភេទក្រាមម្ស៉ៅពណ៌សថ្លា (ទឹកកក) ចំនួន០៤កូនថង់កិប ទម្ងន់ ៣,៤២ក្រាម,​ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមពណ៌សថ្លា (កេតាមីន) ចំនួន០១កូនថង់កិប ទម្ងន់១,០៥ក្រាម,​ ទូរស័ព្ទចំនួន០១គ្រឿង (ម៉ាក1plus ពណ៌ទឹកសណ្តែក),​ លិខិតឆ្លងដែន ចំនួន០១ក្បាល​ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ ចំនួន០១សន្លឹក ។

ក្រោយឃាត់ខ្លួន និងសាកសួរ ជនសង្ស័យត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនជាបន្តបន្ទាប់ទៅ សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕