Connect with us

ព័ត៌មានជាតិ

មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ ផ្សព្វផ្សយ សារាចរណែនាំស្ដីពី ចំណូលចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុប ថវិកាជាតិឆ្នាំ២០២៣

បន្ទាយមានជ័យ ៖ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ សហការជាមួយរតនាគារខេត្ត កាលពីថ្ងៃទី២៥  ខែតុលា  ឆ្នាំ២០២៣  បានធ្វើការប្រជុំផ្សព្វផ្សាយ នូវសារាចរណែនាំលេខ០១០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពី ចំណូលចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុប ទៅការអនុវត្តចំណូលចំណាយថវិកាជាតិឆ្នាំ ២០២៣ តាមមន្ទីរជំនាញ ។

លោក  បឹង គឹមសុឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានលើកឡើង ពីសារាចរណែនាំលេខ ០១០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយបញ្ជាក់ថា កាលបរិច្ឆេទនៃឆ្នាំថវិកាត្រូវបានចាប់ផ្តើមនៅថ្ងៃទី១ ខែមករា ហើយបានបញ្ចប់នៅថ្ងៃទី១ ខែធ្នូ  ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមធ្វើការណែនាំអំពីនីតិវិធីបច្ចេកទេស ដើម្បីធានាឲ្យការបិទបញ្ជីចំណូលចំណាយ និងការធ្វើរបាយការណ៍បូកសរុប ការអនុវត្តនូវឈ្មោះចំណាយថវិកាជាតិឆ្នាំ ២០២៣ និងការងារត្រូវបំពេញឆ្នាំ ២០២៤ ប្រព្រឹត្តទៅបានត្រឹមត្រូវ និងបានទាន់ពេលវេលា ប្រាក់ចំណូលទាំងបី ស្ថិតក្នុងប្រភេទ អាណាកបះ គ្មានសិទ្ធិដកចំនួនយកទៅចំណាយឬក៏ពន្យារពេលបង់ចូលថវិកាជាតិ ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍ណាមួយបាននោះឡើយ ប្រាក់ឈ្នួលទាំងអស់ ត្រូវប្រមូលបានទាត់ថវិកាថ្នាក់ជាតិយ៉ាងយូរបំផុតត្រឹមថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០២៤ ជាកំហិត ។  ដោយឡែកចំណូលជាប្រាក់ដុល្លារអាមេរិក របស់មន្ទីរជំនាញតាមរាជធានីខេត្ត ត្រូវបង់ចូលគណនីចំណូលជាប្រាក់ដុល្លារអាមេរិក របស់រតនាគាររាជធានីខេត្ត ឲ្យធនាគារពាណិជ្ជឯកកូត ដើម្បីធ្វើការកត់ត្រាពីចំនួនថវិការបស់មន្ទីរ ដើម្បីឲ្យបានទាន់ពេលវេលា ។

លោកប្រធានមន្ទីរបានបន្តថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤  ជានាយកដ្ឋានថវិកាត្រូវបូកសរុបទិន្នន័យឥណទានតាមចំណាត់ថ្នាក់សេដ្ឋកិច្ចឆ្នាំ ២០២៣ តាមក្រសួងស្ថាប័ននិងអង្គភាពរដ្ឋបាលខ្លះទៀត ដើម្បីរៀបចំស្ថានភាពឥណទានថ្មី រួចបញ្ជូនទៅ នាយកដ្ឋានរតនាគារជាតិយ៉ាងយូរត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ។ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤  អគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវការបូកសរុបកិច្ចប្រតិបត្តិការរតនាគារទូទាំងប្រទេស អំពីការអនុវត្តនូវចំណូលចំណាយថ្នាក់ជាតិឆ្នាំ ២០២៤ អាជ្ញាធរ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងយូរត្រឹមថ្ងៃទី  ២៨ ខែមេសា ឆ្នាំ ២០២៤ចាប់ពីថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២៤គ្រប់មន្ទីរជំនាញរាជធានីខេត្តត្រូវធ្វើការផ្គូផ្គងតួលេខអនុវត្តចំណូលចំណាយថវិការបស់អង្គភាពជាមួយរតនាគាររាជធានីខេត្តនិងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ការរៀបចំនូវរបាយការណ៍បូកសរុបអនុវត្តនូវជំនួយចំណាយថវិការួចផ្ញើមករតនាគាររាជធានីខេត្តមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងក្រសួងសាមីឲ្យបានមុនថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ចុងក្រោយត្រូវរៀបចំនូវរបាយការណ៍ អនុវត្តថវិការបស់ខ្លួនទៅតាមតារាងគម្រោង ភ្ជាប់មកជាមួយរួចផ្ញើមកឲ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឲ្យបានតាមកាលកំណត់ដើម្បីឲ្យក្រសួងអាចបូកសរុប និងរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដាក់ជូនគណៈរដ្ឋមន្ត្រីពិនិត្យសម្រេច និងស្ថាប័ននីតិប្បញ្ញតិ្តពិនិត្យ អនុវត្តឲ្យបានទាន់ពេលវេលា ៕