Connect with us

ព័ត៌មានជាតិ

៧ឆ្នាំចុងក្រោយ សាខាពន្ធដារខេត្តបន្ទាយមានជ័យ ប្រមូលចំណូលសារពើរពន្ធ លើសផែនការបានកំណត់ ជារៀងរាល់ឆ្នាំ

បន្ទាយមានជ័យ ៖ សាខាពន្ធដារខេត្តបន្ទាយមានជ័យ បានប្រមូលចំណូលសារពើរពន្ធ លើសផែនការបានកំណត់ ជារៀងរាល់ឆ្នាំ រយៈពេល៧ឆ្នាំ ចាប់ពីឆ្នាំ២០១៦ ដល់២០២២ ។

នេះបើយោងតាមរបាយការណ៍ ដែលធ្វើបទបង្ហាញដោយលោល ព្រីម សាលី ប្រធានសាខាពន្អដារខេត្តបន្ទាយមានជ័យ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ពន្ធប្រថាប់ត្រា ពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លី មិនបានប្រើប្រាស់ និងពន្ធលើចំណេញមូលធនវនៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយសាខាពន្ធដាខេត្តបន្ទាយមានជ័យ ដើម្បីបង្កើននូវការយល់ដឹងបន្ថែមទៀត ដល់អភិបាល ក្រុង ស្រុក ឃុំ សង្កាត់ និងស្មៀនទាំងអស់ ដើម្បីជួយធ្វើការផ្សព្វផ្សាយ បន្តដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សម្រាប់ពង្រឹង និងបង្កើនប្រសិទ្ធភាពក្នុងការប្រមូលពន្ធ ។

លោកព្រីម សាលី បានធ្វើការអគុណ ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការជួយធ្វើការផ្សព្វផ្សាយអំពីច្បាប់ លិខិតបទដ្ឋានគតិយុទ្ធផ្សេងៗ ពាក់ព័ន្ធនិងពន្ធដា ដល់អ្នកជាប់ពន្ធ ពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ធ្វើឲ្យការប្រមូលពន្ធ សម្រេចបានលទ្ធផលល្អប្រសើរ ក្នុងរយៈពេលកន្លងមក ។ ជាក់ស្តែង ក្នុងរយៈពេល៧ឆ្នាំ ចុងក្រោយនេះ សាខាពន្ធដា ខេត្តបន្ទាយមានជ័យ បានខិតខំក្នុងការប្រមូលចំណូលសារពើរពន្ធ លើសផែនការបានកំណត់ ជារៀងរាល់ឆ្នាំ ដោយ នៅឆ្នាំ២០១៦លើសផែនការ ស្មើនឹង១០៤%, ឆ្នាំ២០១៧ លើសផែនការ ស្មើនឹង១២៧%, ឆ្នាំ២០១៨ លើផែនការ ស្មើនឹង២១៨%, ឆ្នាំ២០១៩ លើសផែនការ ស្មើនឹង២៦៧%, ឆ្នាំ២០២០ លើស
ផែនការ ស្មើនឹង១៤០%,  ឆ្នាំ២០២១ លើសផែការ ស្មើបឹង១៧៦%,  ឆ្នាំ ២០២២ លើសផែនការ ស្មើនឹង១៣៨% ។

រដ្ឋបាលសារពើពន្ធ គឺជា ស្ថាប័នចំណូលដ៏សំខាន់មួយដែលមានកាតព្វកិច្ចអនុវត្តច្បាប់ និងបទប្បញ្ញត្តិនានា ស្តីពីពន្ធដារ និងមានបេសកកម្មរុករកប្រភពចំណូល និងប្រមូលចំណូលពន្ធជូនរដ្ឋ សម្រាប់សេចក្តីត្រូវការខាងផ្នែកចំណាយនានា ជាអាទិ៍ មានចំណាយលើការកសាងហេដ្ឋារចនាស័ម្ពន្ធរូបវន្ត មានដូចជា ៖ មន្ទីរពេទ្យ សាលារៀន ផ្លូវ ថ្នល់ ស្ពាន  ប្រព័ន្ធធារាសាស្ត្រ និងប្រាក់បៀវត្សមន្ត្រីរាជការ និងកងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ និងចំណាយផ្សេងៗ ។ល។

ដើម្បីឆ្លើយតបទៅនឹងសំណូនពរចាំបាច់ នៃការគ្រប់គ្រងនិងប្រមូលចំណូលសារពើពន្ធ ក៏ដូច ជាការអនុវត្តតាមយុទ្ធសាស្ត្រកៀរគរកចំណូល អគ្គនាយកពន្ធដារ បានធ្វើការកំណែទម្រង់ដ៏មុតស្រួច នូវមុខងារប្រវត្តិការស្នូល និងមុខងារប្រតិបត្តិការស្នូល ៥រួមមាន ៖ ១-ការចុះបញ្ជីអ្នកជាប់ពន្ធ, ២-ការផ្តល់សេវាជូនអ្នកជាប់ពន្ធ, ៣-ការចាត់ចែងលិខិតប្រកាស, ៤-ការធ្វើសវនកម្មពន្ធ, ៥ -ការប្រមូលបំណុលពន្ធ ។ មុនងារគាំទ្រ៣ទៀត រួមមាន ៖ ១-ពង្រឹងការគ្រប់គ្រងនិងរចនាសម័្ពន្ធ, ២-ការគ្រប់គ្រងធនធានមនុស្ស, ៣-បច្ចេកវិទ្យាព័ត៌មាន ៕