Connect with us

ព័ត៌មានជាតិ

បុរស់ម្នាក់ ដើរបេះបន្លែធ្វើម្ហូបតាម បន្ទាត់ព្រំដែនកម្ពុជាថៃ ជាន់មីនផ្ទុះរបួសធ្ងន់ដាច់ជើងម្ខាង

បន្ទាយមានជ័យ ៖ បុរស់ម្នាក់រងរបួសធ្ងន់ដាច់ជើងឆ្វេងម្ខាង ដោយសារដើរជាន់គ្រាប់មីន ខណៈដើរបេះបន្លែធ្វើម្ហូប តាមបន្ទាត់ព្រំដែនកម្ពុជាថៃ នៃតំបន់ហាមឃាត់
ត្រូវបានសមត្ថកិច្ចព្រំដែន ចូលទៅសង្គ្រោះនាំទៅមន្ទីរពេទ្យ កាលពីរសៀលថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៣ ក្បែរព្រំដែនស្ថិតភូមិសាស្ត្រ ភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ។

តាមការអោយដឹង ពីនគរបាលការពារព្រំដែន គោកលេខ៨០៧ បានប្រាប់ថា ជនរងគ្រោះមានឈ្មោះ ចន ដុង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ កើតហេតុខាងលើ បានទៅដើរបេះបន្លែ តាមបន្ទាត់ព្រំដែនដើម្បីយកធ្វើម្ហូប សម្រាប់ពេលល្ងាចនៅតំបន់ហាមឃាត់ និងដាក់បំរាមហាមចូល តែជនរងគ្រោះអ្នករស់នៅក្បែរព្រំដែន បានដើរបេះតាមបន្ទាត់ព្រំដែន បណ្តាលផ្ទះមីនដាច់ជើង ខាងឆ្វេងនឹងរបួសសុះជើងខាងស្តាំ និងកំប៉ះកូដរបួសធ្ងន់ ។

ក្រោយស្នូរមីនផ្ទះតាម បន្ទាត់ព្រំដែនកងកម្លាំងនគរបាល ការពារព្រំដែនគោក និងកម្លាំងយោធាការពារបន្ទាត់ព្រំដែន បានចេញទៅ មើលក៏ឭសួរស្រែកជួយផងទើបដឹងមាន អ្នករងគ្រោះដោយគ្រាប់មីន ហើយកម្លាំងជំនាញផ្នែករាវ បានចូលទៅជួយសង្គ្រោះបឋម និងដាក់សែងដោយ អង្រឹងចេញមកក្រៅដាក់រថយន្តទៅ សង្គ្រោះបន្ទាន់កាន់មន្ទីពេទ្យរួចផុតគ្រោះថ្នាក់ ៕