Connect with us

ព័ត៌មានជាតិ

អាវុធហត្ថខេត្ដបាត់ដំបង ដកហូតវត្ថុតាងគ្រឿងញៀនជាង១០គីឡូ ក្រោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់

(បាត់ដំបង)! យោងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅវេលាម៉ោង១៨និង១៥នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក រ៉ុង ប៉ុក មេបញ្ជាការរង ទទួលការងារ ស្រាវជ្រាវ បង្ក្រាបបទល្មេីស លោកវរសេនីយ៍ទោ ជា តារា នាយសេនាធិការរង និងលោកវរសេនីយ៍ទោ សូ ឌី ប្រធានមន្ទីរស្រាវជ្រាវ បង្រ្កាបបទល្មើស ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានចុះបង្រ្កាបករណី ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនមួយករណី នៅចំណុចស្ពានត្រស់ ស្ថិតក្នុងភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ម្នាក់ឈ្មោះ ប៊ូ សុផាត ហៅ ហ៊ុល ភេទប្រុស អាយុ ៦៣ ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងម្នាក់ទៀត,ឈ្មោះ លី ធារិទ្ឋ ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ គ្មាន ទីលំនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ជាមួយវត្ថុតាងគ្រឿងញៀនប្រភេទ(ម៉ាទឹកកកICE) ចំនួន ២៥កញ្ចប់ ទម្ងន់ ១០,៣៣៤.៦០ ក្រាម -រថយន្ត ០១គ្រឿង និង-ទូរស័ព្ទដៃ ០២គ្រឿង ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យនិងវត្ថុតាងខាងលើ បច្ចុប្បន្នត្រូវបានកម្លាំងមន្ទីរជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។