Connect with us

ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបើកជែងគ្នាខ្វះការប្រុងប្រយ័ត្នជ្រុលបុករថយន្តខាងមុខបណ្តាលអោយរបួសធ្ងន់ស្រាលចំនួន០៤នាក់

(បាត់ដំបង)! យុវជនចំនួន០៤នាក់បានរងរបួសធ្ងន់ស្រាលក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូទៅបុករថយន្តដែលកំពុងបើកឆ្លងផ្លូវនៅវេលាម៉ោង ២០និង៣៥នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិអង់ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាក LEXUS.RX330ពណ៌ទឹកប្រាក់មួយគ្រឿង គ្មានផ្លាកលេខ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចផ្លូវបំបែកកន្លែងកើតហេតុខាងលើ ភ្លាមនោះក៏ស្រាប់តែមានម៉ូតូ០២គ្រឿង មួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ផ្លាកលេខបាត់ដំបង 1AL-5977 បើកបរដោយយុវជនជិះគ្នាពីរនាក់ និងមួយគ្រឿងទៀតម៉ាកស្គូពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AT-6646 បើកបរដោយយុវជនជិះគ្នា ក្នុងទិសដៅពីត្បូងទៅជើង ទន្ទឹមគ្នាក្នុងល្បឿនយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឱ្យដួលទាំងពីរគ្រឿងរងរបួសធ្ងន់ស្រាលទាំងបួននាក់តែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងបីគ្រឿងត្រូវបានសមត្ថកិច្ចនគរបាលជំនាញចុះមកវាស់វែងធ្វើកំណត់ហេតុយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ។