Connect with us

ព័ត៌មានជាតិ

មន្ត្រីអាវុធហត្ថខេត្តបន្ទាយមានជ័យ ៥៤នាក់ ដល់អាយុសោធននិវត្តន៍ ក្នុងឆ្នាំ២០២៣នេះ

បន្ទាយមានជ័យ​ ៖ ក្នុងឆ្នាំ២០២៣នេះ មានយោធិនកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សរុបចំនួន៥៤នាក់ ដែលត្រូវដល់អាយុសោធននិវត្តន៍ ។

នេះបើតាមរបាយការណ៍សង្ខេប របស់លោកឧត្តមសេនីយ៍ត្រី​ បោន​ ប៊ិន​ មេបញ្ជាការកងរាជអាវុហត្ថខេត្ត​បន្ទាយមានជ័យ ក្នុងពិធីប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ នៃកងរាជអាវុធហត្ថ ឆ្នាំ២០២៤​ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ​ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍​ឯក សុិន សូផាន្នី មេបញ្ជាការរង ប្រធានផែនការងារកសាងកម្លាំង និងទំនាក់ទំនងកិច្ចការសាធារណៈ​ ប្រធានក្រុមទី១ កងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ តំណាងលោក​នាយឧត្តម​សេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ នៃកងយោពលខេមរភូមិន្ទ​ មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេស​ ។

ក្នុងរបាយការណ៍សង្ខេប បានបញ្ជាក់ថា យោធិន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងយោធិនដែលត្រូវត្រួតពិនិត្យនាពេលនេះ សរុបមានចំនួន៦៤នាក់ ស្រី០៤នាក់ក្នុងនោះ យោធិនដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៣ មានចំនួន៥៤នាក់ ស្រី០៤នាក់,​ យោធិនដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៤ ខាងមុខ មានចំនួន ១០នាក់ ផងដែរ ។

មានប្រសាសន៍ក្នុងពិធីនេះដែរ លោកឧត្ដមសេនីយ៍​ឯក សុិន សូផាន្នី បានធ្វេីការកោតសរសេីរ​ ចំពោះយោធិនដល់អាយុសោធននិវត្តន៍ ដែលកន្លងមកបានលះបង់គ្រប់បែបយ៉ាងក្នុងបុព្វហេតុការពារជាតិមាតុភូមិ​ ដែលបានបន្សល់ទុកនូវស្នារដៃយ៉ាងត្រចះត្រចង់ជូនជាតិមាតុភូមិ រហូតមកដល់ពេលបច្ចុប្បន្ន ។

លោកឧត្ដមសេនីយ៍​ឯក​ បន្តថា​ ក្រោមការដឹកនាំរបស់ លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកតែងតែយកចិត្តទុកដាក់ ទៅលេីសុខទុក្ខបងប្អូនដែលជាសោធននិវត្តន៍​ ដោយមិនទុកបងប្អូនចោលឡេីយ​ ពោលគឺ លោកតែតែងជួយទំនុកបម្រុង ដល់គ្រួសារបងប្អូនសោធននិវត្តន៍ជាប្រចាំ ៕