Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនក្រុមក្មេងអាយុក្រោម ១៧ឆ្នាំ ៧នាក់ ពាក់ព័ន្ធករណីវាយកាប់ចាក់គ្នា នៅក្រុងសិរីសោភ័ណ

បន្ទាយមានជ័យ ៖ ក្រុមក្មេងទំនើង អាយុក្រោម ១៧ឆ្នាំ ចំនួន០៧នាក់ ត្រូវបានកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ធ្វើការបង្ក្រាបឃាត់ខ្លួន ក្នុងករណីបង្កហឹង្សាវាយកាប់ចាក់គ្នា នៅចំណុចវេទិការ (សួនមានជ័យ) ស្ថិតក្នុងភូមិបី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ ។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលបន្ទុកការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បាន​ឲ្យដឹងថា អនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បើកការស្រាវជ្រាវ និងឃាត់បានជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធករណីបង្កហឹង្សាវាយកាប់ចាក់គ្នា នៅចំនុចវេទិការ (សួនមានជ័យ) កាលពីវេលាម៉ោង២៣:៣០នាទី យប់ថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ ។

លោកបន្តថា ជនសង្ស័យទាំង៧នាក់រួមមាន ១-ឈ្មោះ សួន  អិតនិមិត្ត ភេទប្រុស អាយុ១៦ឆ្នាំ, ២-ឈ្មោះ គូ យ៉ា អាយុ១៤ឆ្នាំ, ៣-ឈ្មោះ អុល សំណាង អាយុ១៤ឆ្នាំ, ៤-ឈ្មោះ ជាល វិចិត្ត អាយុ១៦ឆ្នាំ, ៥-ឈ្មោះ តឹក ជាហេង អាយុ១៦ឆ្នាំ, ៦-ឈ្មោះ មិល សំណាង អាយុ១៦ឆ្នាំ, ៧-ឈ្មោះ ផាត់ លីហុង អាយុ១៥ឆ្នាំ ។ វត្ថុតាងដកហូត រួមមាន ៖ ដាវសាម៉ូរៃ ០១ដើម និងស្លាកលេខម៉ូតូរបស់ជនរងគ្រោះ ចំនួន១ផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ កំពុងស្ថិតក្រោមការសាកសួររបស់សមត្ថកិច្ច ដើម្បីចាត់ការបន្តទៅតាមនីតិវិធី ៕