Connect with us

ព័ត៌មានជាតិ

រយះពេលពីរថ្ងៃមានភ្ញៀវទេសចរជាង០១លាននាក់បានមកកម្សាន្តក្នុងឱកាសពិធីបុណ្យអុំទូកចេញព្រះវស្សានៅក្រុងបាត់ដំបង

(បាត់ដំបង)! គិតត្រឹមរយះពេលពីរថ្ងៃ គឺថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣នេះ ភ្ញៀវទេសចរដែលបានមកកម្សាន្តលេងក្នុងឱកាសនៃពិធីបុណ្យអុំទូកចេញព្រះវស្សា នៅក្រុងបាត់ដំបងឆ្នាំ២០២៣  មានរហូតចំនួន ១,០៩៥,៤៦២ នាក់ មានការកើនឡើងចំនួន ៤៧៩.១០% បើ ធៀបទៅនឹងឆ្នាំ២០២២ មានចំនួន ១៨៩,១៦៧ នាក់។

យោងតាមរបាយការណ៍ពីមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ថា ក្នុងចំណោមភ្ញៀវទេសចរសរុបទាំង ១,០៩៥,៤៦២ នាក់ ក្នុងនោះរួមមាន!ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរសរុប ចំនួន ៤២១,៧០៥ នាក់ មានការកើនឡើង ៥៨៨.១៨% បើធៀបនឹងឆ្នាំ២០២២ មានចំនួន ៦១,២៧៨ នាក់ ហើយក្នុងនោះភ្ញៀវជាតិមានចំនួន ៤២១,៥០០ នាក់ មានការកើនឡើង ៥៨៨.៨៥% ខណៈឆ្នាំ២០២២ មានចំនួន ៦១,១៨៩ នាក់ / -ភ្ញៀវអន្តរជាតិ មានចំនួន ២០៥ នាក់ មានការកើនឡើង ១៣០.៣៤ % ខណៈឆ្នាំ២០២២ មានចំនួន ៨៩ នាក់។

ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ជាថ្ងៃបិទបញ្ចប់នៃពិធីបុណ្យអុំទូក មានភ្ញៀវទេសចរសរុបចំនួន ៦៧៣,៧៥៧ នាក់ មានការកើនឡើង ៤២៦.៨៣% ខណៈឆ្នាំ២០២២ មានចំនួន ១២៧,៨៨៩ នាក់  ហើយក្នុងនោះ /ភ្ញៀវជាតិមានចំនួន ៦៧៣,៥០០ នាក់ មានការកើនឡើង ៤២៧.១៣% ខណៈឆ្នាំ២០២២ មានចំនួន ១២៧,៧៦៨ នាក់ / ភ្ញៀវអន្តរជាតិ មានចំនួន ២៥៧ នាក់ មានការកើនឡើង ១១២.៤០ % ខណៈឆ្នាំ២០២២ មានចំនួន ១២១ នាក់។