Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ២០០គ្រួសារ នៅខេត្តបន្ទាយមានជ័យ ទទួលអំណោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ២០០គ្រួសារ នៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានទទួលអំណោយពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ។

ពិធីនេះប្រព្រឹត្តទៅនៅរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលបន្ទាយមានជ័យ និងអស់លោកប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើននាក់ទៀតផងដែរ ។

ពលរដ្ឋរងគ្រោះដោយទឹកជំនន់ ទាំង២០០គ្រួសារ ក្នុងនោះមកពីស្រុកមង្គលបុរី ចំនួន១០០គ្រួសារ និងក្រុងសិរីសោភ័ណ ចំនួន១០០គ្រួសារ ។ ក្នុង១គ្រួសារទទួលបាន ថវិការចំនួន៥ម៉ឺនរៀល អង្ករ១ការ៉ុងស្មើ១០គីឡូក្រាម មី១កេស ទឹកត្រី១យួ ទឹកស៉ីអ៉ីវ១យួរ ត្រីខ១យួរ ៕