Connect with us

ព័ត៌មានជាតិ

រថយន្តសេរីទំនើប០១គ្រឿងសង្ស័យតៃកុងងងុយដេកបានរ៉េចង្កូតធ្លាក់ផ្លូវហក់ទៅបុករបងទ្វារផ្ទះពលរដ្ឋបណ្តាលអោយមនុស្ស០៤នាក់របួសធ្ងន់.ស្រាល

(បាត់ដំបង)! យ៉ាងហោចណាស់ទាំងតៃកុងនិងអ្នករួមដំណើរចំនួន០៤នាក់បានរងរបួសធ្ងន់.ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង នៅវេលាម៉ោង ១៤និង១៥នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ត LEXUS.RX300 ពណ៌ប្រផេះមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BE-5858 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិច(ភ្នំពេញ .បន្ទាយមានជ័យ)ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុសង្ស័យតៃកុងងងុយដេកក៏បានរ៉េចង្កូតធ្លាក់ផ្លូវហក់ទៅបុករបងទ្វារផ្ទះប្រជាពលរដ្ឋបណ្តាលអោយដួលរលំខូចខាតទាំងរបងទ្វារផ្ទះ និងរថយន្តយ៉ាងដំណំ ចំណែកអ្នកបើកបរនិងអ្នករួមដំណើរសរុប០៤នាក់ បានរងរបួសធ្ងន់.ស្រាលផងដែរ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានអាជ្ញាធរមូលដ្ឋានជួយសង្រ្គោះដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយមកក៏បានធ្វើការសម្របសម្រួលជាមួយម្ចាស់ផ្ទះរួច ស្ទូចយករថយន្តទៅធ្វើការជួសជុលដោយខ្លួនឯង។