Connect with us

ព័ត៌មានជាតិ

ខេត្តក្រចេះ​ មានបេក្ខជន​ ប្រឡងសញ្ញាបត្រ័មធ្យមសិក្សាទុតិយភូមិ​ ចំនួន ២,៣៤៤នាក់​ នាសម័យប្រឡងឆ្នាំ២០២៣

ក្រចេះ ៖ នាព្រឹកថ្ងៃទី៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ មន្ទីរអប់រំយុវជន​ និងកីឡាខេត្តក្រចេះ បានបើកសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ប្រកដដោយបរិយាកាសស្ងប់ស្ងាត់​ ក្រោមវត្តមាន​ចូលពីសំណាក់ថ្នាក់ដឹកនាំខេត្ត​ ប្រធាន-អនុប្រធានមន្ទីរក្នុងខេត្ត អង្គភាពប្រឆាំងអំពើពុករលួយ អ្នកសង្កេតការណ៍ ស.ស.យ.ក និង អ្នកពាក់ព័ន្ធ​ជាច្រេីន​ ដេីម្បីធ្វើសាក្សីលើការពិនិត្យកាបិទស្កុត  និង ត្រាស្រោម ប្រធានវិញ្ញាសា  ដែលធានាថាពិតជាគ្មានការបែកធ្លាយ នៅចំពោះមុខសិស្សានុសិស្សជាច្រេីនរយនាក់ ។

បេីយោងតាមការបញ្ជាក់ពីលោក​ ឡាយ​ បូរ៉ា​ ប្រធានមន្ទីរអប់រំយុវជន​ និងកីឡាខេត្តក្រចេះ​ បានឲ្យដឹងថា​ បេក្ខជនចូលរួមប្រឡងបាក់ឌុប​ (សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ)​ ក្នុងខេត្តក្រចេះ​ សម្រាបសម័យប្រឡង​ ០៦​ វិច្ឆិកា​ ២០២៣​ មានចំនួន ២៣៤៤នាក់ ស្រី ១៣០៦នាក់ ក្នុងនោះបេក្ខជនស្វ័យរិន ៣២៥ នាក់ ស្រី ១៥១នាក់ មានមណ្ឌលប្រឡងចំនួន ៤មណ្ឌល​ ស្មេីរនិង​ ៩៥​បន្ទប់  ទី១-មណ្ឌលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ ខាងជើង ទី២-មណ្ឌលវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ក្រុងក្រចេះ​ ខាងត្បូង ទី៣-មណ្ឌលវិទ្យាល័យ​ខូវ ប៊ុនស៊ុន ក្រចេះក្រុង និងទី៤-​មណ្ឌលវិទ្យាល័យព្រះមហាក្សត្រីយានីកុសុមៈ និងមានគណៈមេប្រយោគ ចូលរួមចំនួន​ ៣០៣នាក់ ស្រី១២៥នាក់ ។

ក្នុងកិច្ចដំណើរការកាត់វិញ្ញាសារ​ លោក ហេង សុថា អភិបាលខេត្តក្រចេះ បានមានប្រសាសន៍លេីកទឹកចិត្ត​ ដល់បេក្ខជនទាំងអស់​ កុំមានការភ័យតក់ស្លុតឲ្យសោះ​ ត្រូវខិតខំធ្វើកិច្ចការឲ្យល្អ កុំលួចមើលគ្នា ឬចម្លងគ្នា -ត្រូវយកចិត្តទុកដាក់ខិតខំសរសេរឲ្យបានល្អត្រឹមត្រូវ លើក្រដាស់វិញ្ញាសា -មុននិងឆ្លើយត្រូវគិតពិចារណាឲ្យបានត្រឹមត្រូវ និងត្រូវប្រឹងឲ្យអស់ពីលទ្ធភាព  ស្រប់តាម​ អនុសាសន៍ឯកឧត្តមរន្រ្តីក្រសួងអប់រំ​ “ចេះជាប់”​ លោក ក៏បានជូនពរឲ្យបេក្ខជនទាំងស់​ ឲ្យប្រឡងជាប់ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ដើម្បីមានឱកាសទទួលបានការសិក្សាបន្តថ្នាក់ឧត្តមសិក្សា ៕