Connect with us

ព័ត៌មានជាតិ

ក្មេងទំនើងពីរក្រុមប្រយុទ្ធគ្នាទៅវិញទៅមក ចុងក្រោយម្នាក់ដេកពេទ្យ និង០៩នាក់ត្រូវបានចាប់ខ្លួន

បាត់ដំបង៖ ក្មេងទំនើងពីរក្រុមបើកឆាកប្រយុទ្ធគ្នាទៅវិញទៅមកបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ២៣និង៤៩នាទី ថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវកែងខាងមុខសាលាសម្តេចឪ ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញក្រុមក្មេងទំនើងពីរក្រុម ដែលភាគីខាងជនរងគ្រោះមានគ្នា០៤នាក់់ និងភាគីម្ខាងទៀតមានគ្នាពី០៨ ទៅ០៩នាក់ បានមានការឈ្លោះប្រកែកគ្នា ក្រោយមកភាគីខាង០៩នាក់ជិះម៉ូតូបញ្ឆោតអោយភាគីខាងជនរងគ្រោះដេញ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវក្រុមជនដៃដល់យកឥដ្ឋការ៉ូឡាគប់ទៅលើជនរងគ្រោះបណ្តាលអោយបែកក្បាលរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅ មន្ទីរពេទ្យផងដែរ ។

ក្រោយពេលកើតហេតុភ្លាមៗកម្លាំងអន្តរាគមន៍ បង្ការបង្ក្រាប នៃស្នងការនគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការស្រាវជ្រាវនិងចាប់ខ្លួនក្រុមជនដៃដល់និងបក្សពួកចំនួន០៩នាក់បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីសាកសួរនិងធ្វើកំណត់ហេតុចាត់ការតាមនីតិវិធី។