Connect with us

ព័ត៌មានជាតិ

សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យខេត្តព្រះវិហារ ចូលរួមពិធីបុណ្យសពឧបាសក យុន ផឹង

ព្រះវិហារ ៖ នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ លោក យី សេងខាន់ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តព្រះវិហារ ជាតំណាងលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ បានអញ្ជើញចូលរួមពិធីបុណ្យសពឧបាសក យុន ផឹង ដែលត្រូវជាឪពុកបង្កើតលោក យុន សោភ័ណតារា ទីប្រឹក្សាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តព្រះវិហារ នៅភូមិគោកបេង សង្កាត់កំពង់ប្រណោក ក្រុងព្រះវិហារ។

ក្នុងនាមក្រុមគ្រួសារសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) នាឱកាសនោះលោក យី សេងខាន់ និងក្រុមការងារ ក៏បាននាំយកបច្ច័យ ចំនួន ៥០ម៉ឺនរៀល ចូលរួមបុណ្យសពឧបាសក យុន ផឹង ផងដែរ៕