Connect with us

ព័ត៌មានជាតិ

កឋិនទានសាមគ្គីវត្តសិរីមង្គលទទួលបានបច្ច័យសង្កត់ត្រៃដើម្បីកសាងវត្តជាង១៤លាន់រៀល

បន្ទាយមានជ័យ៖ ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយបានមានសទ្ធាជ្រះថ្លាផ្តួចផ្តើមប្រារព្ធអង្គកឋិនទានសាមគ្គីនៅវត្តសិរីមង្គលស្ថិតនៅភូមិព្រែករពៅឃុំឬស្សីក្រោកស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមាវត្តសិរីមង្គលទទួលបានបច្ច័យសង្កត់ត្រៃជា១៤លាន់រៀលកាលពីរសៀលថ្ងៃទី១២វិច្ឆិកា២០២៣។

កឋិទាននេះបានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះបរិត្តនិងការសម្តែងព្រះធម៌ទេសនាកាលពីល្ងាចថ្ងៃទី១១ខែ វិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តលោកជំទាវមន្រ្តីរាជការ អាជីវករពុទ្ធបរិស័តចំណុះជើងវត្តជិតឆ្ងាយយ៉ាងច្រើន។ លុះរសៀលថ្ងៃទី១២ខែឆ្នាំដ៏ដែលបានធ្វើពិធីដង្ហែអង្គកឋិនទាន ដោយមានត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានផ្សេងៗ ព្រមទាំងបច្ច័យសរុបចំនួនជាប្រាក់ដុល្លា ប្រាក់បាត ជាង១៤លានរៀលវេប្រគេនព្រះ
សង្ឃគង់ចាំវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមាវត្តសិរីមង្គលដោយមានព្រះគ្រូមង្គលចរិយាវុឌ្ឍី សារ៉ាត សេងវឌ្ឍន៍ ជាចៅ អធិការវត្តទៅតាមប្រពៃណីព្រះពុទ្ធសាសនា។

គួរបញ្ជាក់ថា៖បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីបែបព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ ១រោចខែអស្សុជដល់ថ្ងៃ១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ ហើយបើទីអារាមណាមិនមានកឋិនណាមួយហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនចំណុះជើងវត្តដែរ៕