Connect with us

ព័ត៌មានជាតិ

មន្ត្រីនគរបាលម្នាក់បានស្លាប់ភ្លាមៗ ក្រោយជិះម៉ូតូទៅបុករថយន្ត

(បាត់ដំបង)! បុរសម្នាក់ដែលគេស្គាល់ថាជាមន្ត្រីនគរបាលស្រុកសំពៅលូន បានស្លាប់ភ្លាមៗក្រោយជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកជាមួយរថយន្តកាលពីម៉ោង ១៧និង២៦នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិកូនភ្នំ៣២ខាងជើង ស្ថិតក្នុងឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានបង្ហើបអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តតូរីសពណ៌ស០១គ្រឿងពាក់ផ្លាកលេខ សៀមរាប 2B-1143 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ០២នាក់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ(ផ្លូវកោង)ភ្លាមនោះក៏ស្រាប់តែមានម៉ូតូធុនធំមិនមានផ្លាកលេខមួយគ្រឿង បើកបរដោយបុរសម្នាក់ដែលគេស្គាល់ថាឈ្មោះ បញ្ញា ជាមន្ត្រីនគរបាលស្រុកសំពៅលូន ក្នុងល្បឿនយ៉ាងលឿនទិសដៅពីត្បូងទៅជើង បានជ្រុលចង្កូតទៅបុកជាមួយរថយន្តពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗ ចំណែកម៉ូតូនិងរថយន្តខូចខាតយ៉ាងដំណំ។
ប្រភពពីកន្លែងកើតហេតុនិងប្រភពពីសមត្ថកិច្ចដូចគ្នាដែលបានអោយដឹងទៀតថាជនរងគ្រោះដែលជាសមត្ថកិច្ចជិះម៉ូតូគឺមិនពាក់មួកសុវត្ថិភាព គ្មានស្លាកលេខ ហើយបើកលឿនសង្ស័យចេញពីបាយសាមគ្គីជាមួយក្រុមការងារពីខេត្តនិងអធិការ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុនិងបានប្រគល់សពជនរងគ្រោះអោយទៅសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូនដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕