Connect with us

ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយមនុស្សប្រុសស្រី ២នាក់ ស្លាប់និងរបួស

បាត់ដំបង ៖ យ៉ាងហោចណាស់ស្រ្តីម្នាក់ បានស្លាប់ភ្លាមៗ និងបុរសម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ០២គ្រឿង បុកគ្នាពេញទំហឹង នៅវេលាម៉ោង ០៨និង១០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥៧ ត្រង់ចំណុចភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅមួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1Y-8041 បើកបរដោយឈ្មោះ កក្កដា ភេទស្រី អាយុ២១ឆ្នាំ រស់នៅក្នុងភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដើម្បីចូលផ្ទះ ភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀត ម៉ាកហុងដាឌ្រីម C125ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1I-3907 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលអោយស្លាប់ និងរបួសតែម្តង ចំណែកម៉ូតូខូចខាតទាំងសងយ៉ាងដំណំ ។

ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញ បានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ ចំណែកសពត្រូវបានប្រគល់អោយខាងក្រុមគ្រួសារ យករៀបចំធ្វើបុណ្យតាមប្រពៃណី ដោយឡែកមធ្យោបាយទាំងពីរ ត្រូវបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ៕
ដោយ ៖ សាលី