Connect with us

ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី បង្កជាអគ្គីភ័យឆេះកុដិ ០១ខ្នងទាំងស្រុង នៅស្រុកបាណន់

បាត់ដំបង ៖ កុដិ០១ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ២១និង០០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងវត្តពោធិ៍រតនារាម ហៅវត្តស្វាយប្រគាប ស្ថិតក្នុងភូមិស្វាយប្រគាប ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ។

សមត្ថកិច្ច បានអោយដឹងថា កុដិដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ៣ម៉ែត្រ x ៤ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់សង្ក័សី (ឆេះអស់ទាំងស្រុង)រួមជាមួយសម្ភារខូចខាតមាន ៖លុយដុល្លាចំនួន ២០០ដុល្លា, ម៉ាស៊ីនកាត់ផ្កា ០១គ្រឿង, ម៉ូទ័រកាត់សក់ ០១គ្រឿង, ទូរស័ព្ទដៃ០១គ្រឿង, speaker JBL ០១គ្រឿង, ឆេះចីវរ ចំនួន៣, សៀវភៅ ,កាតវ៉ាក់សាំង
និងសម្ភារៈប្រើប្រាស់មួយចំនួនផ្សេងទៀត ដែលសរុបគិតជាទឹកប្រាក់អស់ប្រហែល ៨០០ដុល្លា ។

សមត្ថកិច្ច បានបញ្ជាក់ថា ហេតុការណ៍គ្រោះអគ្គីភ័យខាងលើបង្កឡើងដោយ ការឆ្លងអគ្គិសនី ហើយសមត្ថកិច្ចជំនាញបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង ក្នុងការចុះអន្តរាគមន៍បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន ០១ឡានផងដែរ ៕
ដោយ ៖ សាលី