Connect with us

ព័ត៌មានជាតិ

បុរសម្នាក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ

បាត់ដំបង ៖ បុរសវ័យ៥០ឆ្នាំម្នាក់ បានធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងបន្ទប់លំនៅឋានមួយកន្លែង ស្ថិតក្នុងក្រុមទី០៨ ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដោយមិនដឹងមូលហេតុ ។

លោកស្រី សួស សារីម អាយុ៥២ឆ្នាំ មុខរបរគ្រូបង្រៀន ដែលត្រូវជាប្រពន្ធរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ យស់ សាវឿន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅក្នុងក្រុមទី០៨ ភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ធ្លាប់មានរបួសក្បាល ពិបាកក្នុងខ្លួន ហើយនៅថ្ងៃកើតហេតុ ខ្លួនបានចេញទៅបង្រៀនបាត់ លុះពេលល្ងាចត្រឡប់មកវិញ ឃើញផ្ទះជាប់គន្លឹះក្នុងក៏មានការសង្ស័យនិងបានហៅបងប្អូន ដែលនៅជិតខាងអោយមកជួយ និងគាស់ក្តាជញ្ជាំងចូលមើល ក៏ប្រទះឃើញប្តីបានចងកស្លាប់ នៅក្នុងបន្ទប់ខាងផ្ទះបាត់ទៅហើយ បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ចតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យ ហ៊ុំព័ទ្ធកន្លែងកើតហេតុ និងរាយការណ៍បឋម លុះនៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបខាងនគរបាលជំនាញ រួមជាមួយក្រុមគ្រូពេទ្យ ចុះទៅពិនិត្យធ្វើកោសល្យវិច័យ និងធ្វើកំណត់ហេតុ ប្រគល់សពអោយទៅប្រពន្ធ ដើម្បីយករៀបចំចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ សាលី