Connect with us

ព័ត៌មានជាតិ

កុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ខាងត្បូង ប្រចាំខេត្តសៀមរាប ចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំស្នងការនគរបាលខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០២៣ លោក Moon chulhyun កុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ខាងត្បូង ប្រចាំខេត្តសៀមរាប បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយថ្នាក់ដឹកនាំស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។

ការជួបសម្តែងការគួរសមនេះ ក្រោមការទទួលស្វាគមន៍ដោយលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ រួមជាមួយអស់លោកស្នងការរង និងសហការី ជាច្រើនរូបទៀត ដើម្បីពង្រឹង ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​និង​ពូនជ្រុំមិត្តភាព សាមគ្គីភាព រវាង កង់ស៊ុលកូរ៉េ ខាងត្បូង និង ថ្នាក់ដឹកនាំស្នងការដ្ឋាន ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះលោក Moon chulhyun កុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ខាងត្បូង ប្រចាំខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា និងសហការី ដែលបានអញ្ជើញសួរសុខទុក្ខទុក្ខ ក្នុងគោលបំណងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ និង​ពូនជ្រុំមិត្តភាព សាមគ្គីភាព រវាង កង់ស៊ុលកូរ៉េ និង ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងក្នុងនាមប្រជាជនកូរ៉េ និងប្រជាជនក្នុងខេត្តបន្ទាយមានជ័យ ។

លោក Moon chulhyun កុងស៊ុលនៃសាធារណរដ្ឋកូរ៉េ ខាងត្បូង ក៏ថ្លែងនូវការកោតសរសើរ ចំពោះស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាពសង្គម  និងពង្រឹង ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​និង​ពូនជ្រុំមិត្តភាព សាមគ្គីភាព រវាង ប្រជាជនកូរ៉េ និងប្រជាជនកម្ពុជា និងបានថ្លែងនូវការជូនពរដល់ថ្នាក់ដឹកនាំស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏ដូចជាកងកម្លាំងទូទាំងខេត្ត សូមទទួលបានសុខភាពល្អ រស់នៅប្រកបដោយសុខុដុមរមនា  និងទទួលបានការអភិវឌ្ឍទៅមុខជាលំដាប់ ។

នៅក្នុងដំណើរនេះផងដែរ លោក Moon chulhyun ក៏បានជូននូវវត្ថុអនុស្សាវរីយ៍ និងថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំស្នងការដ្ឋាន រួមជាមួយនឹងសហការីផងដែរ ៕