Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច បន្តសហការបង្រ្កាបបទ​ល្មើសនេសាទនៅក្នុងភូមិសាស្រ្ត ស្រុកមោងឫស្សី

បាត់ដំបង ៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្របតាមយោបល់ដឹកនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក ភួង ច័ន្ទតារ៉ា ស្នងការរងផែនការងារនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ច និងលោ​កវរសេនីយ៍ឯក អ៉ិម កុសល ស្នងការរងដឹកនាំការងារការិយាល័យនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ច​ បានចាត់អោយលោកវរសេនីយ៍ឯក យី យក់សាន នាយ​ការិ​យាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឬស្សី បន្តចុះបង្ក្រាបបទល្មើសនេសា​ទ​ក្នុងភូមិសាស្រ្តភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឬស្សី ។

នៅកិច្ចប្រតិបត្តិការរយះពេលពេញមួយថ្ងៃ ជាលទ្ឋផលសមត្ថកិច្ចជំនាញបានចុះនៅចំណុចអាភ្លោះ និងចំណុចអាជ្រឹង និងបានរកឃើញសាច់ម៉ងប្រវែង ១១៥០ម៉ែត្រ  , បង្គោលចំនួន ២៦០ដើម , ឡុកចំនួន ០៤គ្រឿង និងប្រលែងកូនត្រីចំរុះចំនួន ៤០គីឡូក្រាម ។

ក្រោយធ្វើការបង្ក្រាបបាន នៅចំពោះមុខសម្ភារៈបទល្មើសខាងលើត្រូវបានកម្លាំងជំនាញកាប់បំផ្លាញនិងដុតចោលនៅហ្នឹងកន្លែងផងដែរ ៕
ដោយ ៖ សាលី