Connect with us

ព័ត៌មានជាតិ

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ០១នាក់ជាមួយថ្នាំញៀន ២៤កញ្ចប់

បាត់ដំបង ៖ យោងតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី ហែម វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង និងដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបង ផងនោះលោកវរសេនីយ៍ឯក​ ហួត សុភាព មេបញ្ជាការរងទទួលការងារ​ស្រាវជ្រាវ​ ព័ត៌មានសន្តិសុខ លោកវរសេនីយ៍ទោ ជា តារានាយសេនាធិការរង និងលោកវរសេនីយ៍ទោ សុខ សារិទ្ធ ប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ បានចុះបង្រ្កាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង ។

កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ២៣ និង ០០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចវាលស្រែ ស្ថិតនៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុង បាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ មិន មឿន ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិតាព្រូច សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង និងបានដកហូតវត្ថុតាងមាន ៖ គ្រឿងញៀនប្រភេទ(ម៉ាទឹកកកICE) ចំនួន ២៤កញ្ចប់ ទម្ងន់ ៩០៩,២៨ក្រាម, ទូរស័ព្ទដៃ ០២ គ្រឿង ។

ក្រោយពីឃាត់ខ្លួន ជនសង្ស័យនិងវត្ថុតាងបច្ចុប្បន្នត្រូវបានកម្លាំងជំនាញរបស់មន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបងកំពុងចាត់ការតាមនីតិវិធី ៕
ដោយ ៖ សាលី