Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ០​៥នាក់ ក្រោយកាប់ច្រឡំយុវជន០២នាក់ រងរបួសនៅស្រុកមោងឫស្សី

បាត់ដំបង ៖ កម្លាំងផ្នែកជំនាញយុត្តិធម៌  រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ នៃអធិការដ្ឋាននគរបាលស្រុកមោងឬស្សី ចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានជនសង្ស័យចំនួន០​៥នាក់ក្នុងចំណោមប័ក្សពួក០៧នាក់នៅវេលាម៉ោង​១២និង៤០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយពួកគេធ្វើសកម្មភាពកាប់ច្រឡំទៅលើយុវជន០២នាក់អោយរងរបួស ។

សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យត្រូវបានឃាត់ខ្លួន ៖ ១-ឈ្មោះ ឆូន ខេន ហៅ បឺត ភេទប្រុស អាយុ១៩ឆ្នាំ, ២-ឈ្មោះ ហង្ស ផាន់ណា ភេទប្រុ​ស អអាយុ២០ឆ្នាំ, ៣-ឈ្មោះ អឿត សំណាង ភេទប្រុស អាយុ២២ឆ្នាំ, ៤-ឈ្មោះ ទូច ទូ ហៅ ឡាំងគោ ភេទប្រុស អាយុ ២៤ឆ្នាំ, ៥-ឈ្មោះ អែង ចាន់ ហៅ ងៀម ភេទប្រុស អាយុ២១ឆ្នាំ ទាំង០៥នាក់រស់នៅភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាមួយវត្ថុតាង ,ដាវចំនួន០២ដើម និងម៉ូតូ០១គ្រឿង ដោយឡែកប័ក្សពួក០២នាក់ទៀតបានគេចខ្លួនបាត់ ។

ក្រោយពីឃាត់ខ្លួន ក្រុមជនសង្ស័យបានសារភាពថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង២៣ និង៣០នាទី នៅលើផ្លូវជាតិលេខ៥ ចំណុចក្រុមទី០៧ ភូមិពោធិ៏២ ឃុំគារ ស្រុកមោងឫស្សី ពួកគេមានគ្នា០៧នាក់បានជិះម៉ូតូ០៤គ្រឿង ប្រដាប់ដោយដាវ និងកាំបិត បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំនួន០២នាក់ ៖ ១-ឈ្មោះ ម៉ាប់ ស៊ីមិន ភេទប្រុស (របួសត្រង់ស្មាខាងឆ្វេង០១កន្លែង និងក្រោមស្លាបប្រចៀវខាងឆ្វេង០១កន្លែង និងម្នាក់ទៀតឈ្មោះ វ៉ាន់ សុដារិទ្ធិសី ភេទប្រុ ស អាយុ១៩ឆ្នាំ របួសខ្នងពីក្រោយ ០២កន្លែងពិតប្រាកដមែនហើយក៏ជាការកាប់ច្រឡំមនុស្សផងដែរ ៕

ដោយ ៖ សាលី