Connect with us

ព័ត៌មានជាតិ

ឯកឧត្តម គន់ គីម អញ្ជើញជួបសំណេះសំណាល និងចែកអំណោយជូនអតីតយុទ្ធជន នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសហគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាល ចែកអំណោយជូនអតីតយុទ្ធជនចំនួន ៣៣០គ្រួសារ ក្នុងមួយគ្រួសារៗ ។

ពិធីនេះប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលតេជោសន្តិភាព(ការ៉េពីរ)ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមផងដែរ ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជនខេត្ត លោក ឃ្លោក នួយ អភិបាលរង តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមនិងក្រុមការងារមួយចំនួនទៀតផងដែរ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានលើកឡើងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំ សមាគមអតីតយុទ្ធជនកម្ពុជាទាំងអស់ តែងតែយកចិត្តទុកដាក់ពីសុខុមាលភាពរស់នៅរបស់អតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត និងបញ្ហាផ្សេងៗ ដោយមិនទុកឲ្យបងប្អូនអតីតយុទ្ធជនណាម្នាក់ ជួបការលំបាកដោយគ្មានការគិតគូរនោះឡើយ ។

សូមបញ្ជាក់ថា អតីតយុទ្ធជន ទាំង៣៣០គ្រួសារខាងលើ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២០គីឡូក្រាម,  ត្រីខ ០១យួរ, ទឹកត្រី ០១យួរ, ទឹកស៊ីអុីវ ០១យួរ, មីជាតិ ០១កេស, ទឹកបរិសុទ្ធARUNA ០១កេស និងគ្រាប់ពូជបន្លែមួយចំនួនផងដែរ ៕