Connect with us

ព័ត៌មានជាតិ

នគរបាលស្រុកឯកភ្នំ នាំខ្លួនជនសង្ស័យ០១នាក់ តាមដីការតុលាការ

បាត់ដំបង ៖ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង បានចុះអនុវត្តនាំខ្លួនជនត្រូវចោទ០១នាក់ តាមដីការបង្គាប់ឱ្យចាប់ខ្លួនលេខ៥៩១ របស់លោក អុី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ។

លោកវរ:សេនីយ៍ឯក ឡុង យោធាវីរៈ អធិការនគរបាលស្រុកឯកភ្នំ បានអោយដឹងថា កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១៥និង០០នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយអនុវត្តតាមដីការបង្គាប់ឱ្យចាប់ខ្លួនលេខ ៥៩១ ត.ព្រ/២៣ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ របស់លោក អុី សុវណ្ណ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ។

ប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់ខ្លួនជនត្រូវចោទចំនួន០១នាក់ ឈ្មោះ រឿម រ៉ង់ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ជាប់ចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា៤០(កថាខណ្ឌទី៣,កថាខណ្ឌទី៤ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។

ក្រោយឃាត់ខ្លួន ជនត្រូវចោទរួមជាមួយសម្ភារៈដកហូតទូរស័ព្ទដៃចំនួន១គ្រឿង បច្ចុប្បន្នត្រូវបានកម្លាំងនគរបាល កសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញអនុវត្តបន្តតាមនិតិវីធី ៕
ដោយ ៖ សាលី