Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ សេង ធារិន ៖ ក្រៅពីភារកិច្ចប្រយុទ្ធដើម្បីការពារជាតិ កងទ័ពមានតួនាទីហ្វឹកហ្វឺនរៀនសូត្រដើម្បីពង្រឹងសមត្ថភាពបន្ថែម

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥ បានមានប្រសាសន៍ រំលឹកដល់សិក្ខាកាម ក្នុងវគ្គហ្វឹកហ្វឺនបំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៤ ថា ក្រៅពីភារកិច្ចប្រយុទ្ធដើម្បីការពារជាតិ កងទ័ពមានតួនាទីហ្វឹកហ្វឺនរៀនសូត្រដើម្បីពង្រឹងសមត្ថភាពបន្ថែម ។

ប្រសាសន៍ដូច្នេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣  ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នពង្រឹង និងបើកវគ្គហ្វឹកហ្វឺនទូទៅនៅហ្នឹងកន្លែង វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ នៅទីលានបាញ់គ្រាប់ពិតភ្នំផ្គាំ ដោយមានសិក្ខាកាមសរុបចំនួន ១០០នាក់ ហ្វឹកហ្វឺនមានរយៈពេល ៩១ថ្ងៃ ដោយគិតចាប់តាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២៣ ។

ជាលទ្ធផល នៃវគ្គហ្វឹកហ្វឺននេះ សម្រេចបាន និទ្ទេសល្អ សរុបចំនួន ៣៥នាក់ ស្មើនឹង៣៥%, និទ្ទេសល្អបង្គួរ ចំនួន ៥០នាក់ ស្មើនឹង៥០%  និទ្ទេសមធ្យម ចំនួន ១៥នាក់ ស្មើនឹង១៥% ។

ក្រៅពីការរំលឹកខាងលើលោកឧត្តមសេនីយ៍ទោ សេង ធារិន ក៏បានធ្វើការកោតសរសើរដល់កម្លាំងដែលបានទទួលការហ្វឹកហ្វឺនបញ្ចប់វគ្គនៅថ្ងៃនេះ ចំពោះការខិតខំប្រឹងប្រែងរៀនសូត្រ រហូតទទួលបានលទ្ធផលល្អប្រសើរ គួរជាទីមោទន: និងសូមផ្ដាំផ្ញើដល់កម្លាំងដែលធ្វើការបើកវគ្គហ្វឹកហ្វឺនក្នុងថ្ងៃនេះ ត្រូវតែយកចិត្តទុកដាក់សិក្សារៀនសូត្រ ដើម្បីទទួលបានលទ្ធផលល្អ ដូចកម្លាំងបិទវគ្គនាពេលនេះ ។ មួយវិញទៀត ត្រូវយកចិត្តទុកដាក់គោរពវិន័យ មានសីលធម៌ល្អ មានសាមគ្គីឯកភាពគ្នា  ត្រូវគោរពច្បាប់រដ្ឋធម្មនុញ្ញ ច្បាប់លក្ខន្តិក:កងយោធពលខេមរភូមិន្ទឲ្យបានល្អ ៕