Connect with us

ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយមនុស្សប្រុសស្រី០៣នាក់ រងរបួសធ្ងន់ស្រាល

បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សប្រុសស្រីចំនួន០៣នាក់ បានរងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលកើតឡើងរវាងម៉ូតូ០២គ្រឿង បុកគ្នាពេញទំហឹងនៅវេលាម៉ោង ២១និង៣០នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 1Q-9567 បើកបរដោយស្ត្រីម្នាក់ និងអ្នករួមដំណើរជាក្មេងស្រីម្នាក់ បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀត ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AS-5404 បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកគ្នាពេញទំហឹង បណ្តាលអោយភាគីខាងស្ត្រី បើកបរម៉ូតូហុងដាឌ្រីម រងរបួសធ្ងន់និងក្មេងស្រីម្នាក់រងរបួសស្រាល ចំណែកភាគីខាងម៉ូតូស្កុបពី រងរបួសធ្ងន់ផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យស្នងការខេត្ត ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែង យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ៕