Connect with us

ព័ត៌មានជាតិ

ព្រោះតែវិបត្តិផ្លូវចិត្ត យុវជនម្នាក់ បានសម្រេចបញ្ចប់ជីវិតដោយ ចងកសម្លាប់ខ្លួន

បាត់ដំបង ៖ យុវជនម្នាក់ ព្រោះតែមានវិបត្តិផ្លូវចិត្តបានសម្រេចបញ្ចប់ជីវិត ដោយយកខ្សែគោចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ដេកបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិចុងប្រឡាយ ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ។

ប្រភពនៅកន្លែងកើតហេតុ បានប្រាប់ថា សពជនរងគ្រោះមានឈ្មោះ លិត ផលលាប ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិចុងប្រឡាយ ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានធ្វើអត្តឃាតដោយយក ខ្សែគោចងកសម្លាប់ខ្លួនឯងព្រោះតែមានវិបត្តិផ្លូវចិត្ត (តូចចិត្តនឹងក្រុមគ្រួសារ) ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យ និងបានសន្និដ្ឋានថា សពជនរងគ្រោះពិតជាបានធ្វើអត្តឃាត ដោយចងកសម្លាប់ខ្លួនឯងពិតប្រាកដ បន្ទាប់មកបានធ្វើកំណត់ហេតុ ប្រគល់អោយក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕