Connect with us

ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវបានចាប់ខ្លួន បញ្ជូនទៅតុលាការ ករណីលួចម៉ូតូ​ និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់

បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថក្រុងសិរីសោភ័ណ ធ្វើការបង្ក្រាបឃាត់ខ្លួន  និងបញ្ជូនទៅតុលាការ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ពាក់ព័ន្ធករណី លួចម៉ូតូ​ និងប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ។

លោកវរសេនីយ៍ត្រី​ យ៉ាន់​ សុវណ្ណ​ មេបញ្ជាការកង​រាជអាវុធហត្ថក្រុង​សិរីសោភ័ណ បានឲ្យដឹងថា ក្រោយទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ ស្រេង ធារិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ អំពីករណី លួចម៉ូតូ​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដែលប្រព្រឹត្តទៅកាលពីវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣​ ​នៅចំណុចភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ ។ លោកបាន ដឹកនាំកម្លាំង ចុះស្រាវជ្រាវរហូតឈានដល់ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រ៉ូន ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ យកមកសាកសួរ និងអនុវត្តន៍តាមផ្លូវច្បាប់ ។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការដកហូត ម៉ូតូមួយគ្រឿង ដែលជនសង្ស័យបានលួចពីជនរងគ្រោះ ប្រគល់ឲ្យម្ចាស់ដើមវិញផងដែរ ៕