Connect with us

ព័ត៌មានជាតិ

រដ្ឋបាលក្រុងបាត់ដំបង ចុះរៀបចំសណ្តាប់ធ្នាប់អ្នកលក់ដូរតាមដងផ្លូវ ដើម្បីអោយមានសោភ័ណភាព

បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងក្រុមការងារចម្រុះរបស់រដ្ឋបាលក្រុង ដែលដឹកនាំដោយលោក សាំង ច័ន្ទសុផល នាយករងរដ្ឋបាលសាលាក្រុង បានចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ការដាក់តាំងលក់ទំនិញ និងការលក់ដូរផ្សេងៗនៅតាមដងផ្លូវសាធារណៈនានាក្នុងក្រុងបាត់ដំបង ។

លោក សាំង ច័ន្ទសុផល នាយករងរដ្ឋបាលសាលាក្រុងបានបញ្ជាក់ថា ដោយទទួលបានការណែនាំរបស់លោក លាង វាសនា អភិបាលក្រុងបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង លោកបានដឹកនាំក្រុមការងារចម្រុះ រួមមានកម្លាំងអធិការនគរបាលក្រុង កម្លាំងបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង រួមជាមួយអាជ្ញាធរសង្កាត់ស្វាយប៉ោ បានចុះរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ ការដាក់តាំងលក់ទំនិញ និងការលក់ដូរផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋនៅតាមដងផ្លូវមួយចំនួនក្នុងក្រុង ដើម្បីអោយមានសោភ័ណភាព រួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ផងដែរ។

ជាមួយគ្នានេះលោកក៏បានអំពាវនាវទទូចសុំអោយបងប្អូនប្រជាពលរដ្ឋមានការយោគយល់ និងសហការជាមួយអាជ្ញាធរដើម្បីអោយទីក្រុងយើងស្អាត ហើយលោកនឹងបន្តដឹកនាំអនុវត្តការងារនេះអោយដូចភ្លៀងរលឹម ៕
ដោយ ៖ សាលី