Connect with us

ព័ត៌មានជាតិ

សិស្សសាលា ០៣នាក់បានស្លាប់ ០២នាក់សង្រ្គោះបន្ទាន់ និងម្នាក់ទៀតកំពុងបាត់ខ្លួន នៅក្នុងស្ទឹងសង្កែ

បាត់ដំបង ៖ យោងតាមព័ត៌មានបឋម បានអោយដឹងថា យ៉ាងហោចណាស់ក្មេងសិស្សសាលាប្រុសស្រី ចំនួន ០៦នាក់ ក្នុងនោះមាន០៣នាក់បានស្លាប់, ០២នាក់កំពុងសង្រ្គោះ និងម្នាក់ទៀតកំពុងបាត់ខ្លួន នៅក្នុងស្ទឹងសង្កែ ក្បែរពហុបំណង(សេកសក) ។

ដែលហេតុការណ៍ គួរអោយភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ១១ថ្ងៃត្រង់ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បន្ទាប់ពីក្មេងសិស្សសាលានៃវិទ្យាល័យហ៊ុនសែនត្រែង ចំនួន ០៦នាក់ ប្រុស០១នាក់ និងស្រី០៥នាក់ បាននាំគ្នាមកលេងទឹកស្ទឹង នៅចំណុចខាងក្រោមពហុបំណង ហៅសេកសក ក្នុងស្រុករតនមណ្ឌល នៃខេត្តបាត់ដំបង ។

ក្មេងសិស្សសាលាទាំង០៦នាក់ ក្នុងនោះ
ទី១.ឈ្មោះ ភាព ចំរើន ភេទស្រី អាយុ១៣ឆ្នាំ ទីលំនៅភូមិស្វាយសរ ឃុំត្រែង ស្រុករតនមណ្ឌល(រស់), ២. ឈ្មោះ រ៉ា ចាន់រី ភេទស្រី អាយុ១៣ឆ្នាំ (រស់នៅភូមិ ឃុំជាមួយគ្នា)(រស់), ៣. ឈ្មោះ សេង អុីនជឺលី ភេទស្រីអាយុ១២ឆ្នាំ (ស្លា.ប់), ៤. ឈ្មោះ សេង ជូលីណា ភេទស្រី អាយុ១៤ឆ្នាំ(បាត់ខ្លួន), ៥. ឈ្មោះ អូ ហាន់ណានូរី ភេទស្រី ១៤ឆ្នាំ (ស្លា.ប់), ៦. ឈ្មោះ ភាព ចិន្ដា ភេទ ប្រុស អាយុ១៤ឆ្នាំ(ស្លា.ប់) ៕
ដោយ ៖ សាលី