Connect with us

ព័ត៌មានជាតិ

មន្រ្តីមន្ទីរសាធារណការខេត្តព្រះវិហារម្នាក់ស្លា-ប់កៀបជាប់ក្នុងរថយន្តពេលបុកជាមួយរថយន្តដឹកចេក

ព្រះវិហារ ៖ មន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តព្រះវិហារ ម្នាក់បានស្លាប់ដោយកៀបជាប់នៅក្នុងរថយន្តរីឯភាគីអ្នកបើកបររថយន្តសាំយ៉ុងដឹកចេកក៏រងរបួសធ្ងន់ផងដែរហេតុការណ៍នេះបានកើតឡើងនៅភូមិរំចេក ឃុំរមណីយ ស្រុករវៀង កាលពីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។

លោកលឹម អង់អាច អធិការនគរបាលស្រុករវៀងបានឲ្យដឹងថានៅរសៀលថ្ងៃទី១៨ធ្នូថា ឈ្មោះសំ វិចិត្រ្តា ភេទប្រុសអាយុ៣៦ឆ្នាំមានតួនាទីជាប្រធានការិយាល័យដឹកជញ្ចូន នៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានស្លាប់ មុនពេលកើតហេតុបានធ្វើដំណើរតែម្នាក់ឯងចូលក្រុងព្រះវិហារប៉ុន្តែរថយន្តដឹកចេកមានទិសដៅពីព្រះវិហារឆ្ពោះទៅកំពង់ធំ បើកបរដោយឈ្មោះ ចេង សុខជា ភេទប្រុស អាយុ37 ឆ្នាំ ជាជនបង្ករ រស់នៅភូមិអូរតាថុក ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាមបើកបរខ្វៈការប្រុងប្រយត្ន័ រថយន្តជនបង្ករផ្ទុកសំពីងសំពោង កែខុស
លក្ខណៈបច្ចេកទេស។ លោកអធិការនគរបាលស្រុករវៀងបានឲ្យដឹងទៀតថាអ្នកជិះនៅក្នុងរថយន្តដឹកចេកមានចំនួន៤នាក់ក្នុងនោះអ្នកបើកបររងរបួសធ្ងន់។ដោយឡែកអ្នករួមដំណើរបីទៀតមិនគ្រោះថ្នាក់ទេ។
លោកអធិការនគរបាលស្រុកនិយាយសន្និដ្ឋានថាគ្រោះថ្នាក់អាចបណ្ដាលមកពីកត្តាមនុស្ស។រថយន្តខូចខាតធ្ងន់ធ្ងរបុកខ្ទាតធ្លាក់ពីលើផ្លូវទាំងសងខាងបច្ចុប្បន្នយកមកទុកនៅអធិការដ្ឋាននគរបាលស្រុកហើយ៕