Connect with us

ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុ-កគ្នាពេញទំំហឹ-ងបណ្តាលអោយមានមនុស្សស្លា-ប់ និងរបួ-សជាច្រើននាក់

(បាត់ដំបង) យ៉ាងហោចណាស់ក្មេងសិស្សសាលាម្នាក់បានស្លាប់និងមនុស្សប្រុសស្រីជាច្រើននាក់រងរបួសធ្ងន់ស្រាលចំណែករថយន្តខូចខាតយ៉ាងដំណំនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងរថយន្តពីរគ្រឿងបុកគ្នានៅវេលាម៉ោង១៣និង៣០ នាទីថ្ងៃទី២០.ខែធ្នូ ឆ្ឆ្នាំ២០២៣ នៅលើកំណាត់ផ្លូវជាតិ លេខ ៥ ស្ថិតក្នុងភូមិអណ្តូងចេញ សង្កាត់អូរចារ ក្រុងបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្ត Camry ឆ្លាមពណ៌ទឹកប្រាក់មួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2H-0522 បើកបរដោយបុរសម្នាក់ និងអ្នករួមដំណើរ០២នាក់ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ភ្លាមនោះក៏មានរថយន្ដ PRIUS ពណ៌សមួយគ្រឿង ពាក់ ផ្លាកលេខ បាត់ដំបង 2D-5109 បើកបរ ដោយបុរសម្នាក់ និងអ្នករួមដំណើរជាមួយក្មេងសិស្សសាលាប្រុសស្រី០២នាក់ ក្នុងទិសដៅពីលិចទៅកើត ក៏បានបុកគ្នាពេញទំហឹង បណ្តាលអោយក្មេងសិស្សសាលាម្នាក់ស្លាប់និងមនុស្ស០៥នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល ចំណែករថយន្តខូចខាតទាំងសងខាងយ៉ាងដំណំ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅដល់ធ្វើគំនូសហេតុនិងដឹកបញ្ជូនជនរងគ្រោះ ទៅសង្រ្គោះព្យាបាលនៅឯមន្ទីរពេទ្យ ចំណែករថយន្តទាំងពីរគ្រឿងត្រូវបានស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់។