Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃា-តកម្ម (កូនសម្លា-ប់ឳពុកចុង) និងអង្គហេតុក៏ដូចជា កិច្ចប្រតិបត្តិការស្រាវជ្រាវ

(បាត់ដំបង) នៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ សមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធករណីឃាតកម្ម(កូនសម្លាប់ឳពុកចុង)និងអង្គហេតុក៏ដូចជាកិច្ចប្រតិបត្តិការស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញាជាជនសង្ស័យម្នាក់ ។

លោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងទទួលផែនការិយាល័យនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថាកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីឃាតកម្ម កូនសម្លាប់ឪពុកចុង បន្ទាប់ពីបានទទួលសេចក្តីរាយការណ៍ពីអធិការស្រុកភ្នំព្រឹក អំពីករណីឃាតកម្មខាងលើ លោកបានបញ្ជាអោយកម្លាំងជំនាញរបស់អធិការចុះទៅដល់កន្លែងកើតហេតុ បន្ទាប់មកក្រុមការងារស្រាវជ្រាវស៊ើបអង្កេត សហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌ កំណត់មុខសញ្ញាបានរហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌនិងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក៏ដូចជាកម្លាំងអធិការស្រុកវាលវែង ធ្វើការឃាត់ខ្លួនជនសង័្សយឈ្មោះ វណ្ណាវី វច្ចណៈ ភេទប្រុស អាយុ៣០ឆ្នាំ នៅមុខកាស៊ីណូអន្តរជាតិ ដាយមិន ស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈដែលគេមានគោលបំណងរត់គេចចូលប្រទេសថៃ។

សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១៨និង៤០នាទី នៅចំណុចក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកខេត្តបាត់ដំបង មានករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើងដែលករណីនេះបង្កដោយឈ្មោះ វណ្ណាវី វច្ចណះ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានធ្វើសកម្មភាពដោយប្រើប្រាស់កាំបិតស (ចិតបន្លែ)ចាក់សម្លាប់ជនរងគ្រោះត្រូវជាឪពុកចុងឈ្មោះ ហៃ សុភក្រ្តិ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

ហើយបើយោងតាមការបញ្ជាក់ពីខាងកូនចៅរបស់ជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះបានរស់នៅក្នុងភាពភ័យខ្លាច បៀមទុក្ខ មិនស្រស់ស្រាយច្រើនឆ្នាំហើយ ដោយខ្លាចឃាតក(កូនដើម)នេះ ហើយមានអារម្មណ៍ថា ចៀសមិនរួចនឹងស្លាប់ដោយស្នាដៃជននេះ តែមិនព្រមប្រាប់នរណាអោយដឹង ហើយក្នុងឃ្លីបវីដេអូយកពីកាមេរ៉ាសុវត្ថិភាព ដែលសពទុកក្នុងទូរស័ព្ទដៃគាត់ ដែលកូនចៅទើបឆែកឃើញពីក្រោយបុណ្យសព បង្ហាញថាឃាតក(កូន)នោះ បានដើរកាន់កាំបិតនិងឈរមុខទ្វារជនរងគ្រោះប៉ុនប៉ងធ្វើឃាតឬគម្រាម និងរូបឃ្លឺប១ទៀត បង្ហាញថា នៅតុបាយឃាតកប្រើកូនកាំបិតប៉ុនប៉ងលើជនរងគ្រោះ អាចមានបំណងចង់បានទ្រព្យឬកេរ្តិ៍នៅផ្ទះនោះ ដែលនេះមិនមែនចៃដន្យ ឬឆេវឆាវ១ពេលនោះទេ វាជាបទប្រព្រឹត្តឃាតកម្មគិតទុកជាមុន រៀបគម្រោងសម្លាប់ ។