Connect with us

ព័ត៌មានជាតិ

លោកជំទាវ មិថុនា ភូថង ទទួលស្វាគមន៍ឯកឧត្តម អ៊ុក ប្រជា ក្នុងព្រឹត្តិការណ៍ប្រណាំងកង់-ជិះកង់កម្សាន្ត អបអរសាទរខួបលើកទី៤៥ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា

កោះកុង ៖ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ក្នុងព្រឹត្តិការណ៍ប្រណាំងកង់-ជិះកង់កម្សាន្ត និងរឹតចំណងមិត្តភាព ដើម្បីអបអរសាទរខួបលើកទី៤៥ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៣) ។

លោកជំទាវអភិបាល បានមានប្រសាសន៍ថា ថ្ងៃនេះនាងខ្ញុំពិតមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានមកចូលរួមជាមួយ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ក្រុមកីឡាករ កីឡាការនីទាំងអស់ក្នុង ព្រឹត្តិការណ៍“ ប្រណាំងកង់-ជិះកង់កម្សាន្ត និងរឹតចំណងមិត្តភាព ដើម្បីអបអរសាទរខួបលើកទី៤៥ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា(២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៣) ”នាពេលនេះ។ ក្នុងនាមគណៈអភិបាលខេត្ត និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរចំពោះ ក្រុមការងារនៃរដ្ឋបាលខេត្ត រដ្ឋបាលស្រុកថ្មបាំង ប្អូនៗក្មួយយុវជនសហភាពសហព័ន្ធកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នារៀបចំព្រឹត្តិការណ៍នេះយ៉ាងល្អប្រសើរ និងមានដំណើរការប្រកបដោយរលូន ទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក។

លោកជំទាវបន្តថា ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្តកោះកុង និងដើម្បីចូលរួមអបអរសាទរខួបលើកទី ៤៥ នៃថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា(២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៣) រដ្ឋបាលខេត្ត កោះកុង បានសហការជាមួយរដ្ឋបាលស្រុកថ្មបាំង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង រៀបចំព្រឹត្តិការណ៍ប្រណាំងកង់ និងជិះកង់កម្សាន្ត ក្នុងគោលបំណងដើម្បីរឹតចំណងមិត្តភាព ពង្រឹងភាពជាដៃគូ រវាងវិស័យសាធារណៈ អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅក្នុងខេត្តកោះកុង ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលបានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាព និងជាមាសបៃតង ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ និងស្របតាម ឮ”យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ច ២០២១-២០២៣” ដែលបានដាក់ឱ្យដំណើរការ នៅឆ្នាំ២០២១ ដែលនេះជាយុទ្ធសាស្ត្ររួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់ប្រទេសកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០២៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ៕
ដោយ ៖ មង្គល