Connect with us

ព័ត៌មានជាតិ

ផ្សារធំ ៗ ៣ ក្នុងក្រុងសិរីសោភ័ណ មិនមានការតាំងលក់ផលិតផលសាច់បង្កក ដែលនាំចូលខុសច្បាប់ឡើយ

បន្ទាយមានជ័យ ៖ តាមមន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ​ ក្នុងពេលចុះពិនិត្យអនាម័យសត្វ សាច់ និងផលិតផលមានដើមកំណើតពីសត្វ នៅលើទីផ្សារធំ ៗ ចំនួន ០៣ផ្សារ នៃក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃើញថា មិនមានការតាំងលក់ផលិតផលសាច់បង្កកនាំចូលខុសច្បាប់ លក់លើទីផ្សារធំ ៗ ឡើយ ។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ បានអោយដឹងថាអនុវត្តតាមការណែនារបស់ក្រសួង ក៏ដូចមន្ទីរកសិកម្មខេត្ត លើការត្រួកពិនិត្យលើបញ្ហាសុខភាពសត្វក៏ដោយជាការដាក់តាំងលក់សាច់សត្វលើទីផ្សារ អោយមានប្រភពច្បាស់លាស់ មន្រ្តីជំនាញពេទ្យសត្វតែចុះអនុវត្តជាប្រចាំលើការបង្រ្កាបនូវការចរាចរណ៍សត្វ ដោយខុសច្បាប់ ជាពិសេសការនាំចូលសត្វ ឬសាច់សត្វចូលពីក្រៅប្រទេស និងត្រួកពិនិត្យជាប្រចាំតាមទីផ្សារដែលបានដាក់តាំងលក់សាច់សត្វ ។ ជាក់ស្តែងកាលពីថ្ងៃទី ០៤ ខែ មករា ឆ្នាំ២០២៤ ក្រុមអន្តរាគមការិយាល័យ បានចុះពិនិត្យអនាម័យសត្វ សាច់ និងផលិតផលមានដើមកំណើតពីសត្វ នៅលើទីផ្សារសរុបចំនួន ០៣ផ្សារ គឺផ្សារថ្មី, ផ្សារ ហ៊ុយ ឡេង និងផ្សារអូរអំបិល គោលបំណង ពង្រឹងអនាម័យនៅតាមកន្លែងតាំងលក់ផលិតផលពីសត្វជ្រូក គោ មាន់ទា ។ ក្នុងនោះមន្រ្តីជំនាញសង្កេតឃើញថា ផលិតផលទាំងអស់ជាផលិតផលមានប្រភពច្បាស់លាស់ ចេញពីសត្តឃាតដ្ឋានក្រុង មិនមានការតាំងលក់ផលិតផលសាច់បង្កកនាំចូលខុសច្បាប់នោះទេ ។ ក្រៅពីនោះ មន្រ្តីជំនាញបង្កាត់សិប្បនិម្មិតគោ ក៏បានចុះបង្កាត់មេគោចំនួន ០១ក្បាល របស់កសិករឈ្មោះ ចេក ចាវ មានទីតាំងស្ថិតក្នុងភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូរជ្រៅ ដែលជាស្ពែមរបស់បាពូជ CY 160 ។

មន្រ្តីក៏បានរាយការណ៍ពីតម្លៃសត្វ ស៊ុត ៖ ដោយក្នុងនោះតម្លៃជ្រូករស់ CP មានតំលៃ៧ ១០០៛/គក្រ, តម្លៃជ្រូករស់ កសិករ មានតំលៃ៦ ៥០០៛-៦ ៨០០ ៛/គក្រ, តម្លៃមាន់សាច់មានតំលៃ៦ ៤០០៛/គក្រ (CP), តម្លៃមាន់៣សាសន៍មានតំលៃ ៨ ២០០៛/គក្រ (CP), តម្លៃស៊ុតមាន់មានតំលៃ៣៦០-៣៧០៛/គ្រាប់, តម្លៃស៊ុតទាតំលៃ៤១០៛-៤២០៛/គ្រាប់ ៕