Connect with us

ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះទាម០១ខ្នងទាំងស្រុង ខណៈដែលម្ចាស់មិនបាននៅ 

បាត់ដំបង ៖ ផ្ទះទាម០១ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ច ចេញអន្តរាគមន៍ពន្លត់នៅវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៤ នៅត្រង់ចំណុច ក្រុមទី២២  ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

ផ្ទះទាមដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ មានទំហំ ៣ម៉ែត្រ×៤ម៉ែត្រ សង់អំពីឈើ ដំបូងស័ង្កសី (ឆេះអស់ទាំងស្រុង រួមជាមួយសម្ភារៈប្រើប្រាស់ផងដែរ) សរុបគិតជាទឹកប្រាក់អស់ប្រហែល ៨០០ដុល្លារ ( ប្រាំបីរយដុល្លារ ) ដែលមានម្ចាស់ឈ្មោះ ប្រាក់ ទិត្យធា ភេទស្រី អាយុ ៤២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលេី។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន ៤គ្រឿង តែមិនបានប្រើប្រាស់ទឹកនោះទេ ដោយសារមានប្រជាពលរដ្ឋជួយពន្លត់ទាន់ពេល ទើបមិនបណ្តាលអោយឆេះរាលដាលប៉ះពាល់ដល់ផ្ទះអ្នកជិតខាងបាន ៕
ដោយ ៖ សាលី