Connect with us

ព័ត៌មានជាតិ

គរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ការពារ និងសម្របសម្រួលការចូលប្រទេស ជូនភ្ញៀវទេសចរឥណ្ឌា ១៣២នាក់

បន្ទាយមានជ័យ ៖ នគរបាលប៉ុស្តិ៍ច្រក​ទ្វារអន្តរជាតិប៉ោយប៉ែត កាលពីវេលាម៉ោង៣ និង២០នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤ បានការពារសន្តិសុខសុវត្ថិភាព និងសម្រួលបែបបទចូលប្រទេស ជូនអ្នកទេសចរជនជាតិឥណ្ឌាចំនួន១៣២នាក់ ដែលមកទស្សនាកម្ពុជា ។

លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រក​ទ្វារអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា ដើម្បីរួមចំណែកលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា លោកបានចាត់កម្លាំងរបស់លោក ជួយរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ ការពារសន្តិសុខសុវត្ថិភាព និងសម្រួលបែបបទចូលប្រទេស ជូនអ្នកទេសចរជនជាតិឥណ្ឌាចំនួន១៣២នាក់  ស្រី២៧នាក់ ដែលអញ្ជើញមកទស្សនាព្រះរាជាណាចក្រកម្ពុជា ។

លោកបន្តថា តាមការគ្រោងទុកអ្នកទេសចរជនជាតិឥណ្ឌាខាងលើ នឹងធ្វើដំណើរចេញពីព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ខាងមុខ បន្ទាប់ទស្សនាកម្ពុជារួចរាល់ តាមច្រកអន្តរជាតិភ្នំពេញ ៕