Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះ ដុតបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ជាច្រើន ក្រោយបង្ក្រាបក្នុងភូមិសាស្រ្តស្រុកឯកភ្នំ

បាត់ដំបង ៖ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចចម្រុះ បានឆ្មក់បង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង ដកហូតបានឧបករណ៍នេសាទជាច្រើន ធ្វើការដុតបំផ្លាញចោលនឹងកន្លែង ។

សមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការនេះ ក្រោមការសហការរវាង កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង កម្លាំងយោធភូមិភាគ៥ កម្លាំងសឹករងខេត្តបាត់ដំបង កម្លាំងស៊ើបការមណ្ឌល៥ សមត្ថកិច្ចបរិស្ថាន សមត្ថកិច្ចជលផល និងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ ដោយបានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅក្នុងភូមិសាស្ត្រចំណុចព្រែកស្ពត, កោះចេះ, កោះត្រស, កោះក្រង, និងកោះអ្នកតា (អតីតឡូត៍នេសាទលេខ២) ក្មុងតំបន់រ៉ាមសារព្រែកទាល់ ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់​ដំបង ។

ជាមួយកិច្ចប្រតិបត្តិការខាងលើនេះដែរ ជាលទ្ធផល កម្លាំងចម្រុះ បានបង្ក្រាបនេសាទជាលក្ខណៈសិប្បកម្មក្នុងកន្លែងអភិរក្សជលផល ចំនួន០៥ករណី ដោយបានកាប់បំផ្លាញ និងដុតចោលនូវ ,សាច់មងប្រវែង ៤,២០០ម៉ែត្រ ,បង្គោលឈេីចំនួន ១,៨០០ដើម ,ឡុកចំនួន ១២ឡុក និងបានព្រលែងត្រីចម្រុះប្រមាណ ៥០គីឡូក្រាម។

ចំពោះវត្ថុតាងខាងលើ ក្រោយបញ្ចប់ការបង្ក្រាប ដកហូតរួច ត្រូវបានសមត្ថកិច្ចសម្រេច ធ្វើការដុតបំផ្លាញចោលនៅនឹងកន្លែងផងដែរ៕
ដោយ ៖ សាលី